ខ្សែប្រយុទ្ធ Daniel Sturridge នឹងមិនអាចជួយក្រុម ហង្សក្រហម រហូតដល់រដូវកាលក្រោយ ដោយសារតែរបួស ត្រង់ត្រគាកធ្ងន់ធ្ងរ នេះបើយោងតាមសម្ដីរបស់លោក Brendan Rodgers និយាយទៅកាន់គេហទំព័រ The Goal នៅថ្ងៃនេះ។
Sturridge បានខកខានជួយក្លឹប អស់បីប្រកួត ចុងក្រោយនេះ ដោយសារតែរបួសត្រគាក ស្របពេល Mario Balotelli, Fabio Borini និង Rickie Lambert មិនអាចជួយក្រុមបានដែរនោះ។
ក្នុងករណីនេះអ្នកចាត់ការរូបនេះបានប្រាប់ទៅអ្នកយកព័ត៌មានថា៖"តាមពិតទៅ វាពិបាកណាស់សម្រាប់ Daniel។ Daniel ចង់លេងបាល់ហើយចង់ជួយក្រុមបំផុត។ តែសំណាងមិនល្អ គេមិនអាចលេងបានទេ។ រូបគេប្រហែលជាខកខានរហូតដល់រដូវកាលក្រោយឯណោះ។
ក្នុងរដូវកាលនេះរូបគេទើបតែលេងបាន ១៨ប្រកួតប៉ុណ្ណោះនូវកម្មវិធីប្រកួតទាំងអស់ ហើយគ្រូបង្វឹកលោក Brendan Rodgers ក៏បានបដិសេធរួចហើយដែរទៅ នឹងការត្រឡប់មកវិញរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះពោលគឺ រូបគេមិនអាចលេងបាល់បានរហូតដល់រដូវកាលក្រោយ។

Post a Comment