លោកCarlo Ancelotti បានព្រមានក្លឹបគូរប្រជែង Barcelona ថា Real Madrid នឹង ប្រយុទ្ធដល់នាទី ចុងក្រោយដើម្បីយកពាន La liga ឲ្យបាន។ លោកនិយាយបែបនេះនៅពេលដែល Real Madrid បានយកឈ្នះ Celta Vigo៤-២ កាលពីយប់ថ្ងៃអាទិត្យ។
ចាត់ការខាងលើបានបញ្ចេញចំណាប់អារម្មណ៍ថា៖" ពួកយើង( Real Madrid)លេងបានយ៉ាងល្អ ហើយ ខាង Celta Vigo ក៏មានទម្រង់លេងល្អផងដែរ។ អ្នកចាត់ការរូបនេះបានបន្តទៀតថា៖" គោលបំណងរបស់ពួកយើងច្បាស់លាស់ណាស់ប្រសិនបើយើងឈ្នះគ្រប់ការប្រកួតនោះវាច្បាស់ណាស់ថាពួកយើងអាចមានលទ្ធផលមួយដ៏ល្អ។ ពួកយើងនឹងព្យាយាមប្រយុទ្ធគ្រាប់ការប្រកួតនៅក្នុងលីគរហូតដល់នាទីចុងក្រោយ។ នេះជាគោលដៅរបស់យើង។
បន្ថែមពីនេះទៀតនោះអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានបញ្ចេញចំណាប់អារម្មណ៍អំពីទម្រង់លេងរបស់ Chicharito ដែលអាចរកបានបីគ្រាប់ក្នុងរយៈពេលបួនថ្ងៃ បន្ទាប់ពីស៊ុតមួយគ្រាប់យកឈ្នះ Atletico Madrid ក្នុងពានរង្វាន់ Champions League វគ្គប្រាំបីក្រុមចុងក្រោយជើងទីពីរថា៖ " Chicharito កំពុងតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍។ គ្រាន់តែជាកីឡាករបម្រុងតែគាត់បំពេញភារកិច្ចបានយ៉ាងល្អ។"
Javier Hernandez រកបានពីរគ្រាប់ ស្របពេល Toni Kroos និង James Rodriguez រកបានមួយគ្រាប់ម្នាក់ដែលធ្វើឲ្យ Real Madrid មានគម្លាតពិន្ទុកាន់តែកៀក ក្លឹបកំពូលតារាង Barcelona ឬអាចនិយាយបានថាអាចប្រជែងយកពានបាន។

Post a Comment