អ្នកចាត់ការក្រុម Manchester United លោក Louis van Gaal បាននិយាយថា ខ្សែប្រយុទ្ធ Wayne Rooney បានរងការឈឺចាប់របួសជង្គង់ អំឡុងពេលដែលក្រុមបិសាចក្រហម ចាញ់ Everton ៣-០ នៅ Goodison Park កាលពីយប់មិញ ប៉ុន្តែរបួសធ្ងន់ ឬស្រាលយ៉ាងណានោះ លោកមិនទាន់ដឹងច្បាស់នៅឡើយទេ។
កីឡាករជម្រើសជាតិអង់គ្លេស Rooney ត្រូវបានដូរចេញនៅចុងម៉ោងនាទី៨៨ ជំនួសដោយ Robin van Persie ក្នុងការប្រកួត Premier League និងត្រូវបានក្រុមគ្រូពេទ្យពិនិត្យមើលនៅកន្លែងកីឡាករបម្រុង បន្ទាប់ពីបញ្ចេញកាយវិការឈឺចាប់ នៅលើទីលានប្រកួត។ ក្រោយចប់ការប្រកួត លោក Van Gaal បាននិយាយថា៖ “យើងត្រូវតែចាំមើលថា តើរបួសជង្គង់នោះធ្ងន់ឬអត់”។
Man Utd បានបរាជ័យយ៉ាងធ្ងន់ដៃ ក្រោមស្នាដៃម្ចាស់ផ្ទះ Everton បន្ទាប់ពី James McCarthy ស៊ុតបញ្ចូលទីគ្រាប់ទី១តាំងពីនាទីទី៥ និង២គ្រាប់ទៀតដោយ John Stones និង Kevin Mirallas។
លទ្ធផលនេះ បានធ្វើឲ្យបិសាចក្រហម មិនទាន់កក់ក្តៅ ដើម្បីបានកៅអី Champions League នៅឡើយទេ ព្រោះលើក្រុមលេខ៥ Liverpool តែ៧ពិន្ទុប៉ុណ្ណោះ ខណៈដែលហង្សក្រហម នៅសល់១ប្រកួតក្នុងដៃទៀត៕
តារារពិន្ទុ Top 6
៤ប្រកួតចុងក្រោយ របស់ Man Utd នៅរដូវកាលនេះគឺ៖

Post a Comment