ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាល Financial Challenge Cup ជំនាន់ទី៣ ឆ្នាំ២០១៥បានចាប់ផ្តើមទៀតហើយដោយក្រុមមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨ចូលរួមការប្រកួតរដូវកាលនេះ។
កញ្ញា ក្លូវ សារ៉ាដាលីស ប្រធានអ្នករៀបចំការប្រកួតបាននិយាយថា បន្ទាប់ពីទទួលបានជោគជ័យកាលពីឆ្នាំ២០១៣ និង២០១៤ ពានរង្វាន់ Financial Challenge Cup ត្រូវមានរៀបចំការប្រកួតសម្រាប់ឆ្នាំនេះទៀត។ «យើងរីករាយដែលយើងរៀបចំពាននេះម្តងទៀតដែលមានការចូលរួមពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ហើយជាផ្នែកមួយរួមចំណែកបំផុសវិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ»។
ក្រុមទាំង៨ដែលចូលរួមការប្រកួតឆ្នាំនេះមាន ក្រុមអេស៊ីលីដា, CamEd, KPMG, PWC, ស្ថាបនា, UCB, HFCA និង Wing។ ជុំវិញការប្រកួតវិញតំណាងខាងលើបានឲ្យដឹងថា ការប្រកួតចាប់ពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ម្សិលមិញ និងបញ្ចប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។
ការប្រកួតជុំទីមួយធ្វើឡើងកាលពីថ្ងៃទី២៦ ខែមេសា។ ការប្រកួតជុំទី២នៅថ្ងៃទី១០ ខែឧសភា ជុំទី៣នៅថ្ងៃទី២៤ ខែឧសភា ជុំទី៤នៅថ្ងៃទី៣១ ខែឧសភា ជុំទី៥នៅថ្ងៃទី៧ ខែមិថុនា ជុំទី៦នៅថ្ងៃទី១៤ ខែមិថុនា ជុំទី៧នៅថ្ងៃទី២១ ខែមិថុនា។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានក្រុម៤មានពិន្ទុខ្ពស់ជាងគេត្រូវប្រកួតខ្វែងនៅថ្ងៃទី២៨ ខែមិថុនា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែកក្កដា។ ការប្រកួតធ្វើឡើងនៅទីលានបាល់ទាត់ Premium Sports Club ពីម៉ោង៨ដល់ម៉ោង៩ព្រឹក។ ការប្រកួតនេះប្រើពេលត្រឹមតែ៤០នាទីប៉ុណ្ណោះដោយមួយតង់២០នាទី។
សម្រាប់ជយលាភីលេខមួយទទួលបានពានមួយ និងមេដាយមាស។ ក្រុមលេខ២ទទួលបានពានតូចមួយ និងមេដាយប្រាក់ ហើយក៏មានរង្វាន់ក្រុម Fair Play រង្វាន់សម្រាប់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ព្រមទាំងកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ផងដែរ។ ចំពោះក្រុម៤ដែលមានពិន្ទុទាបជាងគេក៏ត្រូវប្រកួតស្វែងរកចំណាត់ថ្នាក់លេខ១ដែលមានពានមួយផងដែរ៕

Post a Comment