GuidePedia

0
ការ​ប្រកួត​កីឡាប្រដាល់​ដណ្តើមពាន​រង្វាន់​​ជើង​ឯក​ខារ៉ាបាវ នៅ​ថ្ងៃ​អាទិត្យ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៥​ ម្សិល​មិញ​កន្លង​ទៅ​នេះ​ កែវ​ រំចង់​ របស់​កម្ពុជា​ បាន​ប៉ះ​ជា​មួយ​កីឡា​ថៃ​ នៅលើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ លទ្ធផល​គឺ​ រំចង់​ បាន​ផ្តួល​ថៃ​អោយ​សន្លប់​ឈឹង​ក្រោម​ជង្គង់​ហោះ​របស់​គេ​នៅ​ត្រឹម​ទឹក​ទី​២​តែ​ប៉ុណ្ណោះ។


សូម​បញ្ជាក់​ថា​៖ កែវ​ រំចង់​ ជា​កីឡាករ​ល្បី​មួយរូប​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​មាន​បទ​ពិសោធន៍​ប្រកួត​បាន​១២១​ដង រឺ​ឯ​កីឡាថៃ​ក៏​មិន​ធម្មតា​ដែរ​ គឺ​គេ​ធ្លាប់​ប្រកួត​បាន​១២០ដង។


ការ​វ៉ៃ​របស់​ រំចង់​ នា​ពេល​បច្ចុប្បន្ន​ មើល​ទៅហាក់​បី​ដូច​ជា​ធ្វើ​បានកាន់​តែ​ប្រសើរ​ខ្លាំង​ ដោយ​រូប​គេ​ចេះ​រក្សា​នូវ​កម្លាំង​វ៉ៃ​បានថេរ និង​ចេះ​គ្រប់​គ្រង​អារម្មណ៍​ឆេវឆាវ​របស់​គេ​បាន​យ៉ាង​ល្អ​ផង​ដែរ។

Post a Comment

 
Top