កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងជំនួបរវាង Juventus និង Torino កីឡាករខ្សែបម្រើកណ្ដាល Andrea Pirlo បានស៊ុតបាល់ដល់អស្ចារ្យមួយគ្រាប់នៅនាទីទី៩៣ ដែលមួយគ្រាប់នោះបានធ្វើឲ្យ Juventus យកឈ្នះ Torino បាននៅនាទីចុងក្រោយ ដោយលទ្ធផលផ្លូវការ ១-០ ។
មកដល់ថ្ងៃអាទិត្យទី២៦ ខែមេសាម្សិលមិញនេះ កីឡាករវ័យ៣៦ឆ្នាំរូបនេះ នៅតែបន្តធ្វើបានយ៉ាងល្អក្នុងជំនួបជាមួយនឹង Torino ដដែល ដោយ Pirlo បានទាត់បាល់កោង Free-kick យ៉ាងល្អមួយទៀត ធ្វើឲ្យអ្នកចាំទីបានត្រឹមតែឈរមើលប៉ុណ្ណោះ នៅនាទីទី៣៥ ។
មួយគ្រាប់នេះបានធ្វើឲ្យ Juventus នាំមុខ Torino ដោយលទ្ធផលបណ្ដោះអាសន្ន ១-០ តែទោះជាយ៉ាងនេះក្ដី ការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផល Torino ២-១ Juventus ដែល២គ្រាប់របស់ Torino រកបានដោយកីឡាករ Matteo Darmian នៅនាទីទី៤៤ និង Fabio Quagliarella នៅនាទីទី៥៦ ។
សូមទស្សនាបាល់ Free-kick របស់ Pirlo ទាំងអស់គ្នា៖

Post a Comment