GuidePedia

0
ជារឿងមួយដែលទទួលបានការស្គាល់ និង ដឹងឮណាស់ទៅហើយ​បើនិយាយពីកីឡាករឆ្នើម​លើពិភពលោក ដែលមាន Cristaino Ronaldo និង Lionel Messi ។ តែទន្ទឹមនឹងការ​ លើកឡើងនេះផងដែរ នៅមានមតិមួយចំនួន នៅមានការគាំទ្រលំអៀងគ្នានៅឡើយ តួយ៉ាងដូចជា​លោក Sir Alex Ferguson ពេលនេះ​ជាដើម បន្ដការអះអាងជាថ្មីលើសមត្ថភាពអ្នកទាំងពីរ ។


Sir Alex Ferguson ធ្លាប់បានធ្វើការកោតសរសើរ ពីសមត្ថភាពកីឡាករ ទាំងពីររួចម្ដងហើយ ខណៈដែលបាន​លើកឡើងថា​ ក្នុងជំនាន់នេះ គឺមានតែ Cristaino Ronaldo និង Lionel Messi ដែលល្បីល្បាញជាងគេ លើលោកក្នុងវិស័យកីឡាករបាល់ទាត់ ។

Cristaino Ronaldo និង Lionel Messi គឺជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំង​ ក្នុងវិស័យកីឡាបាល់ទាត់​ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ជាកីឡាករដែល តែង តែ ដណ្ដើមគ្នា ប្រជែងជាម្ចាស់ពានរង្វាន់បាល់មាសកីឡាករ​ឆ្នើមពិភពលោកផងដែរ ។

ប៉ុន្ដែភាពខុសប្លែកគ្នារវាងកីឡាករទាំងពីរ​ ត្រង់ថា Ronaldo មានប្រវត្ដិជាកីឡាករ ដែលងើបមុខចេញពីក្រុមទឹកដីអង់គ្លេស ប៉ុន្ដែ Messi មិនធ្លាប់លេងជាមួយ ក្រុម នៅក្នុងទឹកដី អង់គ្លេស នោះទេ។

យោងតាមការពេញចិត្ដរបស់លោក Sir Alex Ferguson គាត់បានអះអាងថា រវាងអ្នកទាំងពីរ​​ គឺ Ronaldo មានភាពខ្លាំងច្រើនជាង ដោយហេតុ កន្លងមកធ្លាប់ បានដឹងរួចមកហើយថា Ronaldo ខ្លាំងចាប់តាំងពីកីឡាករ​លេងឲ្យក្រុមក្នុងទឹកដីអង់គ្លេសមកម្ល៉េះ ប៉ុន្ដែ Messi លេងខ្លាំងបានតែក្នុងទឹកដីប្រទេស អេស្ប៉ាញ​តែប៉ុណ្ណោះ ពោលកីឡាករមិនធ្លាប់លេងជាមួយ បណ្ដាក្រុមផ្សេងៗក្រៅពី Barcelona នោះឡើយ ។

ដូច្នេះ​ប្រសិនបើ Messi មានឱកាសលេងពិតមែននោះ មិនប្រាកដឡើយថា អាចលេងបានល្អដូចក្នុងក្រុម​ Barcelona​ ​ពេលនេះ ។


Ronaldo គឺជាកីឡាករដែល មានសន្ទុះជើងលេង រហ័សទម្រង់លេងល្អ ហើយ​ក្លា​ហាន ប៉ុន្ដែ Messi បានតែក្លាហានហ៊ានចូលតែប៉ុណ្ណោះ ។ ដូច្នេះហើយគាត់ គិត ថា Messi ខ្លាំងបានតែ ក្នុង ក្រុម Barcelona ប៉ុណ្ណោះ ។

Post a Comment

 
Top