កូនប្រុសបង្កើតរបស់ Michael Schumacher ដែលមានវ័យ ១៦ ឆ្នាំ Mick Schumacher បានធ្វើការនាំមុខតាំងពីការចាប់ផ្តើមចេញដំណើរ រហូតទទួលបានជ័យជំនះសម្រាប់ការប្រកួតព្រឹត្តការណ៏ Formula Four កាលពីថ្ងៃ អាទិត្យម្សិលម៉ិញនេះនៅទីក្រុង Oschersleben ក្នុងប្រទេសអាល្លឺម៉ង់។
បុរសវ័យក្មេង Mick Schumacher បានប្រជែងយ៉ាងស្វិតស្វាញជាទីបំផុតនឹងកីឡាករ Thomas Preining មុននឹងជំនះដណ្តើមបានជ័យលាភីនាពេលនេះ។ គួរបញ្ជាក់ថាការប្រណាំងរថយន្ត Formula Four គឺជាការប្រណាំងសម្រាប់យុវជនក្មេងៗ ដែលរថយន្តប្រណាំងទាំងអស់គឺស្ថិតនៅពីក្រោយរថយន្តរក្សាសុវត្ថិភាព Safety Car ។
គួររំលឹកបន្ថិចថាការប្រកួតកាលពីថ្ងៃសៅវិ៍កន្លងទៅគឺ Mick Schumacher បានបញ្ចប់នៅលំដាប់ទី ៩ ក្នុងការប្រណាំងលើកទី ១ នឹងទទួលបានពានកីឡាករវ័យក្មេងដែលក្លាហាននឹងការប្រណាំងនៅជុំទី ២ នៅព្រឹកថ្ងៃអាទិត្យគឺគេបញ្ចប់នៅលំដាប់ទី ១២ ផងដែរ។ ព្រឹត្តការណ៏ប្រណាំង រថយន្ត Formula Four នៅអាល្លឺម៉ង់នេះគឺជាកម្មវិធីមួយក្នុងចំណោមការប្រកួតប្រជែងទាំង ៩ ទីលានជុំវិញពិភពលោក៕

Post a Comment