កីឡាករវាយកូនបាល់កំពូលរបស់ជប៉ុន Kei Nishikori បានគ្រងជើងឯក Barcelona Open ជាលើកទីពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពីយកឈ្នះកីឡាករអេស្ប៉ាញ Pablo Andujar នៅវគ្គផ្តាច់ព្រ័ត្រម្សិលម៉ិញនេះ 6-4, 6-4។
គឺជាជើងឯកទី 9 ក្នុងអាជីបផងដែរសំរាប់កីឡាករជប៉ុនរូបនេះ ក្រោយពីបានបង្ហាញពីសមត្ថភាពគួកត់សំគាល់នៅ វគ្គផ្តាច់ព្រ័ត្រលើកីឡាករលំដាប់ទី 86 Pablo Andujar។ ផ្តើមការប្រកួតដំបូង Andujar បានវាយឈ្នះ Breakpoint ដំបូងលើ Nishikori តែក្រោយទៀតទោះបីជាមាន unforced errors ដល់ទៅ 13 លើកក៏ដោយ Nishikori តាមពីក្រោយយកឈ្នះសិតដំបូង 6-4។
នៅសិតទីពីរកីឡាករជប៉ុនរូបនេះមានកំហុសច្រើនធ្វើអោយ Pablo Andujar នាំមុខ 2-0 តែក្រោយមកទៀត Nishikori បន្តវាយបកនិងឈ្នះ ពិន្ទុ Breakpoint បន្តបន្ទាប់មុនពេលដែលកំហុសពីរដងរឺក៏ Double Fault របស់ Pablo Andujar ធ្វើអោយ Kei Nishikori ឈ្នះសិតទីពីរនេះ 6-4 ទៀតដើម្បីគ្រងជើងឯក Barcelona Open នេះ។
កីឡាករជប៉ុន Kei Nishikori ដែលបានធ្វើអោយមានការចាប់អារម្មណ៍ឆ្នាំមុនគឺឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងនៅ U.S. Open នោះនឹងក្លាយជាកីឡាករចំណាប់ះអារម្មណ៍ថា នឹងអាចគ្រងជើងឯក Grand Slam, French Open ខែក្រោយនេះនៅប្រទេសបារាំង៕

Post a Comment