កីឡាការនីតេន្នីសអាល្លឺម៉ង Angelique Kerber តាមពីក្រោយមួយសិតយកឈ្នះកីឡាការដាណឺម៉ាក Caroline Wozniacki នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីគ្រងជើងឯកការប្រកួតកម្មវិធី Stuttgart Grand Prix ថ្ងៃអាទិត្យម្សិលម៉ិញនេះដែលជា ជើងឯកកម្មវិធីទីពីរឆ្នាំនេះ។
កីឡាការនីលំដាប់ទី 14 ពិភពលោក Angelique Kerber មកដល់វគ្គផ្តាច់ព្រ័ត្រនេះក្រោយពីទំលាក់កំពូល កីឡាការនីពីររូបដែលមាន Maria Sharapova និង Ekaterina Makarova។
កីឡាការនីដាណឺម៉ាកអតិតលំដាប់ទីមួយ Caroline Wozniacki ជាអ្នកនាំមុខសិតដំបូង 6-3 តែសិតទីពីរ Kerber បានយកឈ្នះងាយៗ 6-1 មុនពេលដែលសិតចុងក្រោយកីឡាការនីអាល្លឺម៉ង់រូបនេះបន្តឈ្នះទៀត 7-5 ដើម្បីគ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួន និងបង្កើនជំនឿចិត្តមុនឆ្ពោះទៅព្រឹត្តិការណ៍ Grand Slam ទីពីរប្រចាំឆ្នាំ French Open ខែក្រោយ៕

Post a Comment