ក្រុមបិសាចក្រហម Manchester United បានសងសឹកក្រុមគូប្រជែងរួមតំបន់ Manchester City បានសម្រេច ដោយយកឈ្នះ ៤-២ នៅកីឡដ្ឋាន Old Trafford យប់មិញនេះ។ លទ្ធផលនេះមិនត្រឹមតែជាការបញ្ចប់បរាជ័យនៅ Manchester Derby ៤ប្រកួតចុងក្រោយនោះទេ ប៉ុន្តែក៏ជាការបន្តតាមប្រកួតក្រុមលេខ២ កាំភ្លើងធំ Arsenal ផងដែរ ពោលគឺក្រុមលោក Luis van Gaal ចាញ់ក្រុមលោក Arsene Wenger តែមួយពិន្ទុដដែល និងឡើងផុតក្រុមលោក Manuel Pellegrini ដល់ទៅ៤ពិន្ទុ។
Man City ដែលចាញ់ក្រៅដីពេលប៉ះ Liverpool, Burnley និង Crystal Palace នោះ បានព្យាយាមស្រង់ដើមឡើងវិញដោយការស៊ុតនាំមុខក្រុមម្ចាស់ផ្ទះ១គ្រាប់មុន ដោយខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នៅនាទី៨។
យ៉ាងណាក្ដី ក្រុមម្ចាស់ជើងឯកចាស់មួយនេះ មិនអាចរក្សាការនាំមុខបានយូរទេ ដោយត្រូវ Ashley Young តាមស្មើវិញនៅ៧នាទីក្រោយ។ នៅនាទី២៧ Marouane Fellaini បានជួយឲ្យបិសាចនាំមុខវិញ មុនពេល Juan Mata និង Chris Smalling បន្ថែមម្នាក់១គ្រាប់នៅតង់ទី២។ Aguero អាចជួយឲ្យ Man City សងមួយគ្រាប់វិញនៅចុងម៉ោង ប៉ុន្តែមិនអាចទប់ស្កាត់បិសាចក្រហមមិនអោយឈ្នះ៦ប្រកួតជាប់គ្នានៅ Premier League បានទេ។
រំលឹកផងដែរថា កាលប៉ះគ្នា៤ប្រកួតចុងក្រោយកន្លងទៅ គឺមេឃខៀវជាអ្នកឈ្នះរហូត ដោយឈ្នះ ១-០ កាលពីដើមរដូវកាល ឈ្នះ ៣-០ និង ៤-១ កាលពីរដូវកាលមុន និងឈ្នះ ២-១ ចុងរដូវកាល ២០១៣។ ប៉ុន្តែក្រោយបរាជ័យនេះ បានធ្វើឲ្យលោក Pellegrini កាន់តែក្ដៅកៅអីមែនទែនហើយ ខណៈក្ដីសង្ឃឹមការពារពានរបស់ខ្លួនក៏អស់ហើយដែរ។
លទ្ធផលមួយគូទៀតកាលពីយប់មិញដែរនោះ គឺក្រុមកំពូលតារាង Chelsea បានយកឈ្នះ QPR ទាំងប្រផុតប្រផើយ ១-០ នៅចុងម៉ោង ដើម្បីរក្សាគម្លាត៧ពិន្ទុលើក្រុមលេខ២ កាំភ្លើងធំ៕

Post a Comment