GuidePedia

0
ខ្សែ​ការពារ Bransilav Ivanovic ​ត្រូវ​អ្នក​គាំទ្រ​ក្រុម Queens Park Rangers គប់​​ចំ​ក្បាល​មួយ​ដែក​កេះ​នៅ​ពេល​រូប​គេ​រត់​ទៅ​អបអរ​ការ​រក​គ្រាប់​បាល់​​បាន​​របស់ Cesc Fabregas ​នៅ​នាទី​៨៨ ក្នុង​ការ​ប្រកួត​ដែល Chelsea ​យក​ឈ្នះ​ QPR ​ក្នុង​លទ្ធផល​១-០ ។


ការ​ប្រកួត​ក្របខ័ណ្ឌ English Premier League ​រវាង​ក្រុម​ម្ចាស់​ផ្ទះ QPR ​និង​ Chelsea ​កាល​ពី​យប់​មិញ​នេះ ពិត​ជា​ស្វិតស្វាញ​មែន​ទែន ដោយ​ក្រុម​កំពូល​តារា​តោ​ខៀវ​ប្រឹង​បុក​យ៉ាង​ណា​ក៏​មិន​អាច​ទម្លុះ​រនាំង​ការពារ​របស់​លោក Chris Ramsey ​បាន​ដែរ។

រហូត​ដល់​តង់​ទី​២ ជិត​​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ ទើប​ខ្សែ​បម្រើ Fabregas ​រក​បាន​មួយ​គ្រាប់​ជួយ​លោក Jose Mourinho ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត។ ​ពេល​នេះ​ហើយ ដែល​សមាជិក​ក្រុម Chelsea ​ទាំង​អស់​សប្បាយ​ចិត្ត​ និង​រត់​ទៅ​អបអរ​ជាមួយ​គ្នា​ទើប​ត្រូវ​អ្នក​គាំទ្រ​ QPR ​ខឹង​ក៏​គប់​របស់​ផ្សេង​ៗ​ចូល​ទីលាន ហើយ​ត្រូវ​ក្បាល​ Ivanovic ​មួយ​ដែក​កេះ​តែ​ម្ដង​ទៅ។


បន្ទាប់​ពី​ការ​ប្រកួត​ចប់ ខាង​ FA ​និង​ក្រុម QPR ​ក៏​បាន​សន្យា​ចំពោះ​តោ​ខៀវ​​ដែរ​ថា នឹង​ស្វែង​រក​អ្នក​គាំទ្រ​ដែល​គប់​នោះ​ឱ្យ​ឃើញ​យក​មក​ពិន័យ​ពួកគេ​ឱ្យ​ទាល់​តែ​បាន៕

Post a Comment

 
Top