អ្នកប្រដាល់ អ៊ុង វីរៈ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ថៃ Dy Senlek ឲ្យសន្លប់លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥។
អ៊ុង វិរៈនេះ រាល់ពេលប្រកួតជាមួយអ្នកប្រដាល់ថៃ គេប្រើពេលតែ២ទឹក ឬ៣ទឹកប៉ុណ្ណោះ គឺផ្ដួលថៃបានហើយ។ ក្នុងការប្រកួតទឹកទី១នោះ Dy Senlek ហាក់ដូចជាគ្រាន់បើដែរ តែចូលដល់ទឹកទី២ អ្នកប្រដាល់ថៃរូបនេះ បែរជាទន់ជ្រាយដូចបបរអីចឹង ត្រូវវិរៈចាប់អុកនឹងជង្គង់ធ្វើឲ្យសន្លប់លែងក្រោក។
លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនោះ បានអួតពី Dy Senlekនេះ ថាសុទ្ធតែធ្លាប់វាយជាមួយអេភូថង។ ថាមិនទាន់រួចពីមាត់ផង Dy Senlek ក៏ត្រូវ អ៊ុង វិរៈ វាយសន្លប់តែម្តង។
អ្នកប្រដាល់កម្ពុជា ឆាំ រ៉ែម ក្លិបព្រះខ័នរាជប្រកួតចាញ់អ្នកប្រដាល់ថៃ Yort Thanong ដោយពិន្ទុទាំងមិនអស់ចិត្ត។ ការប្រកួតដែលមើលទៅប្រហាក់ប្រហែលគ្នានោះ ឆាំ រ៉ែមភ្លាត់ស្នៀតត្រូវYort Thanong វាយមួយកែងឲ្យមានរបួសលើភ្នែកឆ្វេងនៅទឹកទី២។ បន្ទាប់ពីមានរបួស ឆាំ រ៉ែមមិនសូវហ៊ានវាយលុកនោះទេ គឺគេហាក់ដូចជាខំការពារមុខរបួស ច្រើនជាងវាយសងគូប្រកួតវិញ។
តែយ៉ាងណា នៅក្នុងទឹកទី៥ ឆាំ រ៉ែម បានចូលវាយប្ដូរកណ្ដាប់ដៃ និងកែងយ៉ាងច្រើនណាស់ដែរ នៅតែមិនអាចយកប្រៀបឈ្នះលើ Yort Thanong បានដដែលធ្វើឲ្យចប់ការប្រកួត អ្នកប្រដាល់ថៃ Yort Thanong ឈ្នះដោយពិន្ទុ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិនោះ អ៊ុង កំសត់ ក្លិបព្រៃទទឹងខេត្តបាត់ដំបងប្រកួតឈ្នះ ផាន ចំណាន ក្លិបខេត្តរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរីដោយពិន្ទុ និង ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលរិទ្ធី វាយឈ្នះ ឃីត ទូច សមាគមក្រសួងការពារជាតិដោយពិន្ទុ។
*ម៉ន ចាន់ដារ៉ានិងឆៃ សារ៉ាឈ្នះ ដូចគ្នា។
អ្នកប្រដាល់ ម៉ន ចាន់ដារ៉ាក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួតឈ្នះ ជ័យ ស៊ីនេតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុដាច់តែម្ដង ក្នុងការជួបគ្នាលើសង្វៀន SEA-TV ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា។
ជ័យ ស៊ីនេត វាយល្អតែដោយសារកំពស់របស់គេទាបជាងដារ៉ានោះ ទើបគេចាញ់ប្រៀប ដារ៉ាទាំង៥ទឹកតែម្ដង។ ក្នុងការប្រកួត៥ទឹក ដារ៉ាវាយចេញរហូតគ្រាន់តែស៊ីនេតការពារបានល្អតែប៉ុណ្ណោះ។
ស៊ីនេត វាយចេញមិនរួចឡើយ ស្ថានភាពប្រកួតភាគច្រើន គឺស៊ីនេត ដកថយ និងការពារតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ជ័យ ស៊ីនេត តស៊ូបាន៥ទឹកពេញហើយ គេចាញ់ម៉ន ចាន់ដារ៉ាដោយពិន្ទុប៉ុណ្ណោះ។
នូវ ស៊ីថា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ បានបង្ខំចិត្តចុះចាញ់អ្នកប្រដាល់ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិ ដោយមិនបន្តប្រកួតទឹកទី៤ទៀតឡើយ បន្ទាប់ពីគេតស៊ូរហូតចប់ទឹកទី ៣ទាំងត្រដាបត្រដួសនោះ។
ស៊ីថា ដែលកណ្ដាប់ដៃរបស់គេបានធ្វើឲ្យសារ៉ាលស់ព្រលឹងជាញឹកញាប់នោះ ត្រូវសារ៉ាទាត់ឲ្យមានបញ្ហាជើងនៅទឹកទី២ ដែលនៅក្នុងទឹកទី២នោះ ស៊ីថាត្រូវអាជ្ញាកណ្ដាលរាប់៨រហូតដល់ទៅ ២លើក។ នៅទឹកទី៣ ស៊ីថា ត្រូវអាជ្ញាកណ្ដាលរាប់៨ទៀត។
បន្ទាប់ពីប្រកួតចប់ទឹកទី៣ ស៊ីថា បានបង្ខំចិត្តបោះបង់ចោលការប្រកួតដោយសារតែសាច់ដុំភ្លៅរបស់គេហើមប៉ោងយ៉ាងខ្លាំងនោះ។
ពេជ្រ សាម៉ុន អ្នកប្រដាល់ក្លិបកងពលតូចលេខ៤១ ប្រកួតឈ្នះ ម៉ន សារ៉ាត់ ក្លិបការិយាល័យទី ៥ កងទ័ពជើងគោកដោយពិន្ទុ និង សេក គឹមសាន្តក្លិបរដ្ឋសែនជ័យប្រកួតឈ្នះ ប៊ី ឆានី ក្លិបកងពលតូចលេខ៤១ដោយពិន្ទុ។ ចំណែក ម៉ូ វណ្ណះ ក្លិបព្រៃទទឹងខេត្តបាត់ដំបង ឈ្នះ ទូច វិរះ ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ។
*ទី ពន្លែត សងសឹក ឆាយ មាស អត់បានសម្រេច
លើសង្វៀនSEA-TV យប់ថ្ងៃអាទិត្យ ទី២៦ ខែមេសានេះដែរ ទី ពន្លែត អ្នកប្រដាល់ក្លិបរដ្ឋសែនជ័យ៣១៧គូលេនខេត្តសៀមរាប ដែលឡើងសងសឹក ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោង ខេត្តបាត់ដំបងនោះ បានប្រកួតចាញ់ឆាយ មាសដោយពិន្ទុទៀត។
ទី ពន្លែត ធ្លាប់វាយចាញ់ ឆាយ មាស ដោយពិន្ទុពីរលើកទៅហើយ កាលពីឆ្នាំ២០១៣-២០១៤កន្លងមក។ ឡើងសងសឹកលើកនេះ ពន្លែត ក៏មិនអាចយកឈ្នះ ឆាយ មាសបានសម្រេចនោះដែរ ដោយសារគេមានចិត្តប្រដាល់តូច អន់ល្បិចកលប្រកួត និងភាពរហ័សរហួននោះ។
ឆាយ មាស បានបញ្ចេញកណ្ដាប់ដៃវាយទៅលើពន្លែតចំគោលដៅល្អ ដែលធ្វើឲ្យពន្លែត ចង់គាំងម្តងៗទៅហើយ។ បន្ទាប់ពីប្រកួតចប់ប្រាំទឹកពេញនោះ ពន្លែតចាញ់ឆាយមាសដោយពិន្ទុ។
អ្នកប្រដាល់ ម៉ន ព្រំម៉ាញ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតឈ្នះ យ៉ាម ឡយ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាដោយពិន្ទុដែរ។ ស្ថានភាពប្រកួតប្រាំទឹកនោះ ព្រំម៉ាញ មានប្រៀបឈ្នះលើយ៉ាម ឡយ សឹងតែគ្រប់ទឹកតែម្តង។
អ៊ុង ស៊ីណា អ្នកប្រដាល់ក្លិបសុភានូមានជ័យបានវាយឈ្នះ យិន បូរិន អ្នកប្រដាល់ក្លិបអាស៊ីកីឡាដោយពិន្ទុក្នុងការប្រកួតជម្រះបញ្ជីគ្នា។ នេះពីរនាក់នេះប៉ះគ្នាពីរដងហើយកន្លងមក ដោយបូរិនឈ្នះពិន្ទុម្តង និងស្មើគ្នាម្តង តែលើកទី៣នេះស៊ីណាស្គាល់ឈ្នះម្តងហើយ។
អ៊ុល រាត្រី អ្នកប្រដាល់ជើងថ្មីក្លិបពន្លឺវិបុលរិទ្ធី ប្រកួតស្មើជាមួយអ៊ី វ៉ាន់ស័ក្ត អ្នកប្រដាល់ជើងថ្មីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ខណៈដែលគី សែ ក្លិបរិទ្ធឌីណាព្រែកលៀបឈ្នះ ផាន រះ ក្លិបតាព្រហ្មមានជ័យក្នុងទឹកទី២។
*សូត្រ ប៊ុនធី និង លាស់ យីនឈ្នះដូចគ្នា
ព្រឹត្តិការណ៍ខ្សែក្រវាត់ K-Cement ទម្ងន់៦០គីឡូក្រាមលើសង្វៀន SEA-TV ល្ងាច ថ្ងៃទី២៥ ខែមេសាអ្នកប្រដាល់សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតឈ្នះ ឱម សំរេចអ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ។ នេះជាការប្រកួតលើកទី២ ក្នុងជុំទី២។ ២ប្រកួតក្នុងជុំទី២នេះ សូត្រប៊ុនធីឈ្នះបានទាំង២ប្រកួតក្នុងខណៈដែល ឱម សំរេច ២ប្រកួតចាញ់ទាំង២ប្រកួតនោះ។
គួរបញ្ជាក់ថា កាលជំនួបនៅជុំទី១ ក៏សំរេចចាញ់ ប៊ុនធីដោយពិន្ទុដែរ។ ជុំទី២នេះ សំរេចហាក់ដូចជាមិនមានសំណាងល្អទាល់តែសោះ។ មួយប្រកួតទៀត លាស់ យីន អ្នកប្រដាល់ក្លិបបង្ក្រាបគ្រឿងញៀនផ្ដួល ថុល មករា ក្លិបឃ្លាំងមឿងកីឡាឲ្យបោះបង់ចោលការប្រកួតនៅទឹកទី៣។
កាលជំនួបនៅជុំទី១ក៏ លាស់ យីន បញ្ចប់មករានៅត្រឹមទឹកទី៣បែបនេះដែរ។ ២ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះក្នុងជុំទី២ គឺឈ្នះមួយប្រកួតចាញ់ មួយប្រកួតដូចគ្នា។ ចំពោះការប្រកួតរវាងឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យជាមួយមាស ច័ន្ទមានមកពីសមាគមប្រដាល់ក្រសួងការពារជាតិនោះត្រូវលើកពេលប្រកួត ដោយសារតែច័ន្ទមានជួបគ្រោះថ្នាក់ចរាចរមានរបួសមិនអាចប្រកួតបាន។
លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ SEA-TV និយាយថា ច័ន្ទ មាន ជួបគ្រោះថ្នាក់ចរាចរដោយចៃដន្យ ហេតុនេះលោកបានពិភាក្សាជាមួយសហព័ន្ធដោយទុកឲ្យគេប្រកួតជាមួយ ឃីម បូរ៉ា នៅសប្ដាហ៍បន្ទាប់ទៀត៕

Post a Comment