អ្នកប្រដាល់ជើងខ្លាំងពេជ្រ សីហា ក្លិបក្រសួងការពារជាតិ និងឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆត្រយោង៩១១ បានប្រកួតឈ្នះអ្នកប្រដាល់ថៃដូចគ្នា ក្នុងព្រឹត្តិការណ៍ប្រដាល់មិត្តភាពកម្ពុជា-ថៃ នៅលើសង្វៀនបាយ័នបឹងស្នោនាល្ងាចថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០១៥នេះ។
ពេជ្រ សីហា ជើងខ្លាំងរបស់កម្ពុជា បានវាយឈ្នះអ្នកប្រដាល់ថៃJongang Fight Jongsnanwin ដោយពិន្ទុយ៉ាងវេទនា ក្រោយពីប្រកួតគ្នាប្រាំទឹកពេញនោះ។ សីហាបានប្រើ កែងតាំងពីក្នុងទឹកដំបូងទៅម្ល៉េះ ប៉ុន្តែមិនអាចផ្តួលអ្នកប្រដាល់ថៃរូបនេះ ឲ្យដួលមុនទឹក ៥បានឡើយ ដោយសារអ្នកប្រដាល់ថៃរូបនេះ គេរឹងមាំនិងល្អដែរ។
ការប្រកួតនៅក្នុងទឹកទី២ សីហាត្រូវJongang Fight វាយកែងត្រូវបែកឈាមក្បាលខាងឆ្វេង តែពុំបានរំខានដល់ការប្រកួតរបស់សីហានោះឡើយ។ ទោះជាយ៉ាងណា បីទឹកចុងក្រោយ សីហាបានយកប្រៀបឈ្នះលើអ្នកប្រដាល់ថៃរូបនេះវិញ ដោយគេប្រើកែងរូសទៅលើផ្ទៃមុខថៃ ជាច្រើនកែង និងដាល់មុខJongang Fight ឡើងទក់មុខថៃទៅហើយ។ អ្នក ប្រដាល់ថៃJongang Fight ក៏បានវាយសងទៅលើសីហាត្រូវច្រើនណាស់ដែរ ប៉ុន្តែចប់ការប្រកួត ពេជ្រ សីហា ឈ្នះJongang Fight ដោយពិន្ទុប៉ុណ្ណោះ។
ចំណែក ឡៅ ចន្ទ្រា អ្នកប្រដាល់វ័យក្មេងកម្ពុជាវិញនោះ គេបានផ្តួលអ្នកប្រដាល់ថៃ Bunnam Luck Champachai យ៉ាងផុយបំផុត ដោយវាយBunnam Luck ឲ្យសន្លប់ក្នុងទឹកទី៣។ អ្នកប្រដាល់ថៃរូបនោះ មិនអាចទប់ជាមួយកណ្តាប់ដៃ និងជង្គង់របស់ឡៅ ចន្ទ្រាបាននោះឡើយ ទីបំផុតគេសន្លប់លែងក្រោកតែម្តង។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិខ្មែរគ្នាវិញ ថៃ ប៊ុនហាន អ្នកប្រដាល់ក្លិបពោធិសែនជ័យ បានឈ្នះផង់ សុភាព អ្នកប្រដាល់ក្លិបបង្ក្រាបគ្រឿងញៀនខេត្តរតនគិរីក្នុងទឹកទី២ ក្នុងពេលដែលសុភាពបានវាយខុសលក្ខន្តិកៈ វាយកែងថែមទៅលើប៊ុនហានក្នុងពេលដែលអាជ្ញាកណ្តាលស្រែកឃាត់ឲ្យឈប់ហើយនោះ ធ្វើឲ្យប៊ុនហានសន្លប់ស៊ីឡាកយកឈ្នះតែម្ដង។ រីឯ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក គេបានប្រកួតឈ្នះចាន់ ចំរើន អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុ។
*ព្រឹត្តិការណ៍ជម្រុះខ្សែក្រវាត់ខារ៉ាបាវជុំទី៣
ឡុង សុភី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានប្រើពេលមិនដល់មួយទឹកទេ ផ្តួលអ្នកប្រដាល់ថៃឈ្មោះ Sarm Dieng Petchnop Kav ឲ្យសន្លប់ក្នុងទឹកទី១ នៅក្នុងការជួបប្រកួតគ្នា ក្នុងព្រឹត្តិការណ៍ជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវជុំទី៣ លើសង្វៀនស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យទី២៦ ខែមេសានេះដែរ។
អ្នកប្រដាល់ថៃរូបនេះ ត្រូវសុភី វាយមួយកែងស្តាំចំលើភ្នែកខាងឆ្វេង និងអុកថែមមួយជង្គង់ចូលពោះទឹក បណ្តាលឲ្យស្រុតដួលសន្លប់លើរេញលែងក្រោក ទោះបីអាជ្ញាកណ្តាលរាប់ដល់ដប់ហើយក្តី។ Sarm Dieng នេះ តាមពិតគេមកប្រកួតជំនួសSam Sun Sor Samphong ដែលមានរបួសដោយសារតែក្នុងជុំទី១(០៨ ខែមីនា ឆ្នាំ២០១៥) ត្រូវវង្ស ណយ អ្នកប្រដាល់កម្ពុជាយើងវាយកែងឲ្យបែកក្រោមភ្នែកស្តាំធ្ងន់ធ្ងរ ហើយមិនអាចជាសះស្បើយទាន់កម្មវិធីប្រកួតនោះ។ តែពេលនេះ Sarm Diengក៏ត្រូវឡុង សុភី វាយកែងឲ្យមានរបួសធ្ងន់គួរសមដែរ។
ចំណែក កែវ រំចង់ អ្នកប្រដាល់ក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ គេបានឈ្នះដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់គេ គឺអ្នកប្រដាល់ថៃឈ្មោះ Singha Thorngnoy Chaiphum មិនអាចមកប្រកួតបាន ដោយសារមិនទាន់ជាជើងដែលឈឺនោះ។
Singha Thorngnoy Chaiphum នេះ គេត្រូវបញ្ចប់បេសកកម្មវាយជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវត្រឹមនេះហើយ ទោះជាគេនៅសល់ប្រកួតទៀតជាមួយវង្ស ណយក្តី ក៏គេឲ្យវង្ស ណយឈ្នះដោយស្វ័យប្រវត្តិដែរ។
*ឯម ខ្លឹមខ្មៅ ផ្តួលម៉ូ រដ្ឋាទឹក១ ខណៈអ៊ុំ ចំរើនសងសឹកចៅផលឌឿបានសម្រេច
អ្នកប្រដាល់សរ រាជសីហ៍ ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ដែលត្រូវបានគេផ្គូឲ្យជួបជាមួយឯម ខ្លឹមខ្មៅ អ្នកប្រដាល់ជើងខ្លាំង នៃក្លិបឫទ្ធីពោធិសែនជ័យ នៅលើសង្វៀនរោងសៀកមុខរដ្ឋសភាថ្មី នារសៀលថ្ងៃអាទិត្យទី ២៦ ខែមេសានោះ បានអវត្តមានមិន បានមកប្រកួតឡើយ។
អ្នកប្រដាល់ដែលឡើងមកប្រកួតជំនួសនោះ គឺម៉ូ រដ្ឋា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ម៉ូរដ្ឋា នេះ តស៊ូជាមួយឯម ខ្លឹមខ្មៅ មិនបានមួយ ទឹកទេ គឺត្រូវខ្លឹមខ្មៅវាយកែងឲ្យសន្លប់ក្នុងទឹកទី១។
អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ដែលវាយចាញ់ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងក្នុងទឹកទី៣ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤កន្លងមកនោះ ពេលនេះគេបានសងសឹកយកឈ្នះផលឌឿបានវិញហើយ។
ចំរើន យកឈ្នះចៅ ផលឌឿ រាងតឹងណាស់ដែរ ដោយប្រកួតប្រាំទឹកពេញ ដោយសារផលឌឿ មិនញញើតចំរើននោះឡើយ គឺគេវាយច្រាសសងទៅលើចំរើនគ្មានបណ្តាក់ដៃទេ គ្រាន់តែការវាយចេញរបស់គេមិនសូវចំគោលដៅល្អនោះ។
ងួន គា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ក៏សងសឹកអាន មុន្នី អ្នកប្រដាល់ក្លិបសុភានូមានជ័យ បានសម្រេចដែរ។ ប៉ុន្តែការឈ្នះរបស់ងួន គា គឺឈ្នះដោយលក្ខណះប្រផិតប្រផើយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពីរនាក់នេះ ធ្លាប់ប៉ះគ្នាពីរលើកហើយ ដោយងួន គា វាយចាញ់អាន មុន្នី ដោយពិន្ទុទាំងពីរលើក។ តែឥឡូវងួន គា សងសឹកអាន មុន្នី បានវិញហើយ។
ចំណែកយុគ យក្សខួច អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងវិញនោះ គេ ប្រកួតចាញ់យឹម សារុន ក្លិបកងពលតូចលេខ៣១ ក្នុងទឹកទី២៕

Post a Comment