ម៉ន រដ្ឋា អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដែលឡើងប្រកួតជាមួយថាន រ៉ាឌី អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន លើសង្វៀនTV3 នាល្ងាចថ្ងៃទី២៦ ខែមេសានោះ គឺបានប្រកួតចាញ់ដោយពិន្ទុ។
ពីរនាក់នេះ ធ្លាប់ប៉ះគ្នា៤ដងហើយកន្លងមក។ ក្នុងការជួបគ្នា៤លើកនោះ លើកទី១រ៉ាឌីចាញ់ដោយពិន្ទុ លើកទី២វាយស្មើពិន្ទុគ្នា ហើយលើកទី៣ រ៉ាឌីឈ្នះដោយពិន្ទុនិងលើកទី៤ ម៉ន រដ្ឋា ឈ្នះដោយពិន្ទុ។ មកដល់ជួបគ្នាលើកទី៥នេះ ម៉ន រដ្ឋា វាយចាញ់រ៉ាឌី ដោយពិន្ទុវិញ។
ក្នុងការប្រកួត រដ្ឋាត្រូវរ៉ាឌីទាត់មួយជើងចំពោះចុករមួល ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ នៅទឹកទី៣។ ទោះជាយ៉ាងណា ក៏ការប្រកួតនេះបន្តរហូតដល់ចប់ទឹកទី៥ ហើយថាន រ៉ាឌីឈ្នះរដ្ឋាម្ដងទៀតដោយពិន្ទុ។
អ្នកប្រដាល់ជើងថ្មីប្រាក់ ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធិប្រកួតឈ្នះសៀវ សំណាង អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ ទឹកនោះ។ ស៊ីណាត គេធ្លាប់វាយចាញ់សៀវ សំណាង ដោយពិន្ទុទាំងមិនអស់ចិត្ត កាលពីជួបប្រកួតគ្នាលើកមុននោះ ទើបគេសុំសងសឹកវិញនៅពេលនេះ។
ស្ថានភាពនៃការប្រកួតតឹងតែងមែន តែស្ទើរគ្រប់ទឹកទាំង៥ ប្រាក់ ស៊ីណាតជាអ្នកមានប្រៀប។ មិនតែប៉ុណ្ណោះការវាយចេញរបស់គេ ក៏ចំគោលដៅបានល្អជាងការវាយចេញរបស់របស់សៀវ សំណាង ដែរ។
សាក់ សមវណ្ណៈ ដែលជាអ្នកប្រដាល់ជើងថ្មី ក្លិបអប្សរាគុនខ្មែរនោះ ប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ជើងចាស់ស្រិល ទ្រីឲ្យខូចជើងឆ្វេងប្រកួតលែងកើត។ ស្រិល ទ្រី គេធ្លាប់តែខ្លាំងនោះ ក្នុងការប្រកួតលើកនេះ មិនបានប្រយ័ត្នត្រូវសមវណ្ណៈទាត់ជើងក្រោមប្រមាណពីរទៅបីជើង ស្រុតដួលក្រោកលែងរួចតែម្តង។
ផាន់ សារ៉ែម ក្លិបគុជសារកីឡាប្រកួតចាញ់ចេង គា ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។ ចេង គា ជាអ្នកប្រដាល់ដែលស៊ូចំពោះការប្រកួត ហើយគេប្រកួតដោយប្រើប្រាជ្ញាជាជាងការប្រើកម្លាំងបាយក្នុងការប្រកួតនេះ ដែលធ្វើឲ្យគេវាយចេញទៅលើសារ៉ែមភាគច្រើន ចំគោលដៅបានល្អ។
ផ្ទុយពីសារ៉ែម ដែលគេប្រកួតប្រើកម្លាំងច្រើនជាងកលល្បិច ធ្វើឲ្យការប្រកួតរបស់គេមិនសូវទទួលបានប្រសិទ្ធភាពនោះ។ ដូច្នេះហើយ ទើបគេចាញ់ចេង គា ដោយពិន្ទុ ក្រោយបញ្ចប់ការប្រកួតប្រាំទឹកនោះ ។ ឡុង សុវណ្ណឌឿនក្លិបសាលវ័ន្ដកីឡា ប្រកួតឈ្នះមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យប្រកួតឈ្នះមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យដោយពិន្ទុដាច់។ មៀច សុខរ៉ាត្រូវអាជ្ញាកណ្ដាលរាប់៨ នៅទឹក២ទឹក និង ទឹក៤។ អ្នកប្រដាល់រូបនេះត្រូវអ្នកឲ្យទឹកប្រាប់ឲ្យឈប់តែគេមិនព្រម ឈប់គឺនៅបន្តប្រកួតទាល់តែចប់ទឹក៥៕

Post a Comment