GuidePedia

0
ខ្សែ​បម្រើ Eden Hazard ​របស់​​ក្លិប​ Chelsea បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​នៅ​​អង់គ្លេស​ PFA Player of the Year ​​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​ Spurs ​ឈ្នះ​ពាន​កីឡាករ​ល្អ​​វ័យ​ក្មេង​ប្រចាំ​ឆ្នាំ Young Player of the Year។


កីឡាករ​វ័យ​២៤​ឆ្នាំ របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ Hazard រក​គ្រាប់​បញ្ចូល​ទី​បាន​១៨​គ្រាប់ ឲ្យ​តោ​ខៀវ​នៅ​រដូវ​កាល​នេះ គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ និង​​ជួយ​ឲ្យ​ Chelsea ​លើក​ពាន​ Capital One Cup និង​ជិត​លើក​ពាន​ Premier League ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០១០​ថែម​ទៀត។

Hazard ​បាន​និយាយ​ក្រោយ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នេះ​ថា៖ “ខ្ញុំ​រីករាយ​ខ្លាំង​ណាស់។ ​ថ្ងៃណា​មួយ​ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​​នៅ​រដូវ​កាល​នេះ​ គឺ​ល្អ​ខ្លាំង​ណាស់ Chelsea លេង​បាន​ល្អ​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ស័ក្តសម​ឈ្នះ​វា​ឬអត់​ទេ ប៉ុន្តែ​វា​ល្អ​សម្រាប់​ខ្ញុំ។ វា​ជា​រឿង​ល្អ​ដែល​កីឡាករ​ទាំង​អស់​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ ព្រោះ​ពួកគេ​យល់​ច្បាស់​ពី​បាល់ទាត់។ ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់”។

រីឯ​​កីឡាករ​វ័យ​២១ឆ្នាំ​​ Kane ​​ដែល​​​ឈ្នះ​​ពាន Young Player of the Year ​រក​គ្រាប់​បញ្ចូល​ទី​ឲ្យ​ Spurs បាន​៣០​គ្រាប់ គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ​រដូវ​កាល​នេះ និង​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក​ Mauricio Pochettino ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Capital One Cup។ ជា​ពិសេស​គឺ​អាច​ស៊ុត​បញ្ចូល​ទី​ ដោយ​ប្រើ​ពេល​តែ ៧៩​វិនាទី ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​លើក​ដំបូង​ កាល​ពី​ខែ​មុខ​ថែម​ទៀត។


ចំណែក​ឯ​កីឡាករ​ជម្រើស​១១​នាក់​ក្រុម​ល្អ​បំផុត​​មាន​កីឡាករ​ Chelsea ៦​នាក់​គឺ John Terry, Gary Cahill, Branislav Ivanovic, Nemanja Matic, Hazard និង Diego Costa។ ក្រៅ​ពី​នោះ​មាន David de Gea របស់​ Manchester United, Alexis Sanchez ​របស់​ Arsenal, Phillipe Coutinho ​របស់​ Liverpool, Ryan Bertrand ​របស់​ Southampton ​និង​ Kane៕

Post a Comment

 
Top