ក្រុមជើងខ្លាំង Bayern Munich បានឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ៣រដូវកាលជាប់គ្នា ដោយមិនចាំបាច់ទាត់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមគូប្រជែង Wolfsburg ចាញ់ Borussia Monchengladbach ១-០ កាលពីយប់មិញ។
លទ្ធផលនេះមានន័យថា Bayern ដែលបានយកឈ្នះលើ Hertha Berlin ១-០ កាលពីថ្ងៃសៅរ៍នោះ នាំមុខ១៥ពិន្ទុដាច់ពីលេខ២ Wolfsburg និងឈ្នះពាន Bundesliga ដោយស្វ័យប្រវត្តិលើកទី២៥របស់ខ្លួន ខណៈដែលលោក Pep Guardiola ឈ្នះពានលើកទី១៩ ក្នុងអាជីពជាអ្នកចាត់ការ ដោយក្នុងនោះឈ្នះពានក្នុងលីកបាន៥ដង។
Bayern ដែលចង់លើកពាន៣នៅរដូវកាលនេះ ដោយចង់ឈ្នះទាំង Champions League និង German Cup ទៀតនោះ មិនទាន់ធ្វើការអបអរពានក្នុងលីកជាមួយនឹងអ្នកគាំទ្រនៅឡើយទេ ព្រោះនៅមានការប្រកួតមមាញឹកទៀត ពោលគឺពួកគេនឹងត្រៀមប៉ះ Borussia Dortmund ក្នុងការប្រកួត German Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀត នៅថ្ងៃអង្គារស្អែកនេះ។
ម្ចាស់ក្លិប Bayern លោក Karl-Heinz Rummenigge បាននិយាយនៅលើវិបសាយរបស់ក្លិបថា៖ “ការការពារតំណែងជើងឯកបានជោគជ័យ គឺជាសមិទ្ធផលដ៏ធំធេងមួយ។ គុណសម្បត្តិទាំងអស់ គឺរបស់អ្នកចាត់ការ និងក្រុមទាំងមូល។ ពួកគេទាំងអស់ ពិតជាធ្វើបានអស្ចារ្យខ្លាំងណាស់”៕

Post a Comment