ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែល មានលោក សៅ សុខា ជាប្រធាន រួមទាំងសមាជិកបាន ធ្វើការប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បី ដណ្ដើមយកកៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ កីឡា SEA Games លើកទី២៨ ដែលនឹងធ្វើនៅលើទឹកដីសិង្ហបុរីនាចុងខែឧសភាខាងមុខនេះប៉ុន្ដែ សម្រាប់ការប្រកួត វគ្គជម្រុះប្រចាំទ្វីបអាស៊ីនៃពានរង្វាន់ World Cup 2018 នៅរុស្ស៊ីវិញ ដែលនឹងចាប់ផ្ដើមស្របាលៗគ្នាដែលនោះនៅ មិនទាន់ច្បាស់ថាអាចឡើង ទៅ វគ្គបន្ដ ឬក៏យ៉ាងណាឡើយ ។
លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថ្លែងប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២២ ខែមេសានេះថាសម្រាប់ ព្រឹត្តិការណ៍ SEA Games ឆ្នាំនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជំរុញលើកទឹកចិត្ត ឲ្យកីឡាករជម្រើសជាតិ កម្ពុជា ខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឆ្លងឲ្យផុតវគ្គជម្រុះតាមក្នុងពូល និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គ ១/២) ក្នុងការប្រកួតបាល់ទាត់ប្រចាំ តំបន់ អាស៊ាន ដ៏ធំមួយនេះ ។
លោក ឆាំង ពិសិដ្ឋ បានបន្ដថា «ទោះបីនៅពេលខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានភារកិច្ចសំខាន់ ៗចំនួន ២ត្រូវធ្វើក៏ដោយ គឺការប្រកួតកីឡា SEA Games និងការប្រកួតជម្រុះ World Cup ជុំទី២ប្រចាំទ្វីបអាស៊ី ប៉ុន្ដែថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡាករជម្រើសជាតិទាំងអស់ បានធ្វើការប្ដេជ្ញាចិត្តថា នឹងយក ចិត្តទុកដាក់ខ្លាំងទៅលើព្រឹត្តិការណ៍ SEA Games ដើម្បីកសាងប្រវត្តិសាស្រ្ដជូនជាតិឲ្យបាន ពោលគឺត្រូវឆ្លងឲ្យផុត វគ្គជម្រុះ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រោះកន្លងមក កម្ពុជាមិនធ្លាប់មានប្រវត្តិ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រឡើយ» ។
អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីសម្រេចគោលដៅដ៏សំខាន់ខាងលើ សហព័ន្ធបានផ្ដល់សិទ្ធិ ពិសេសមួយជូនទៅគ្រូបង្វឹក ក្រុមជម្រើស ជាតិ កម្ពុជា បច្ចុប្បន្ន គឺលោក Lee Tae Hoon ដើម្បីជ្រើសរើសកីឡាករ ល្អៗហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែឧសភា ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ខាងមុខ នៅលើទឹកដីប្រទេសសិង្ហបុរី ខណៈកម្ពុជា ស្ថិតក្នុងពូល A ជាមួយនឹង ក្រុមម្ចាស់ផ្ទះសិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។
លោកបានបន្ថែមទៀតថា សម្រាប់យុទ្ធនាការប្រកួតវគ្គជម្រុះ World Cup ជុំទី២ប្រចាំទ្វីបអាស៊ីវិញ សហព័ន្ធនឹង ជ្រើសរើសគ្រូបង្វឹកថ្មីម្នាក់ទៀត មកធ្វើជាគ្រូ បង្វឹកបណ្ដោះអាសន្នជំនួសលោក Lee ដើម្បីដឹកនាំក្រុមចូលរួមប្រកួត ជាមួយក្រុមពូលE រួមមានក្រុមជម្រើសជាតិ ជប៉ុន, អាហ្វហ្គានីស្ថាន, ស៊ីរី និងសិង្ហបុរី ហើយការប្រកួតនឹងចាប់ផ្ដើម នៅថ្ងៃទី១១ ខែមិថុនា នៅលើទឹកដីកម្ពុជា ដែលកម្ពុជា ត្រូវប្រកួតជាមួយក្រុមភ្ញៀវសិង្ហបុរី និងមួយប្រកួតទៀតនៅ ថ្ងៃទី១៦ ខែ មិថុនាដដែល កម្ពុជា ត្រូវទទួលក្រុមភ្ញៀវអាហ្វហ្គានីស្ថានវិញម្ដង ។
ប៉ុន្ដែចំពោះគ្រូបង្វឹកថ្មី ដែលត្រូវជំនួសតំណែងលោក Lee មួយរយៈពេលខ្លីនោះ លោក ឆាំង ពិសិដ្ឋ ក៏មិនទាន់ដឹងដែរ លោកគ្រាន់តែបង្ហើបថា នៅថ្ងៃឆាប់ៗ ខាង មុខនេះ សហព័ន្ធនឹងចេញលិខិតតែងតែគ្រូបង្វឹកថ្មីនោះ ដើម្បីដឹកនាំក្រុម កីឡាករជម្រើសជាតិហ្វឹកហាត់ ត្រៀមប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ នៅ ប្រទេស រុស្ស៊ី ដែលកម្ពុជាត្រូវធ្វើ ជាម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នានោះ ៕

Post a Comment