GuidePedia

0
ព្រឹត្តិការណ៍ប្រដាល់ដ៏មហាអស្ចារ្យ រវាងស្តេចប្រដាល់ពិភពលោក ប៉ះគ្នា ម៉ានី ប៉ាក់គីអៅ និង Floyd Mayweather បានធ្វើឲ្យតម្លៃសំបុត្រ ចូលទស្សនាឡើងខ្ពស់ ត្រដែតដែលមានតម្លៃចាប់ពី១៥០០ ដល់ទៅ ៧៥០០ ដុល្លារអាម៉េរិកក្នុងមួយសំបុត្រ ។


លោក Bob Arum នាយកផ្សព្វផ្សាយរបស់សង្វៀន GMG Arena បានថ្លែងប្រាប់គេហទំព័រ BBC ថា រហូតមកដល់ ពេលនេះលុយបានពីការលក់សំបុត្របាន កើន ដល់ ៨៧៥០០ដុល្លារហើយ (លក់ផ្ទាល់ និងនៅតាម Online) ក្នុងខណៈ ដែលសង្វៀន GMG Arena ដែលមានអាយុកាលជាង៣០ឆ្នាំមួយនេះ អាចផ្ទុកអ្នក ទស្សនា បានតែ១៦០០០ នាក់ប៉ុណ្ណោះ និងអាចបន្ថែមកៅអីបានជាង១០០០នាក់ទៀត ។

តម្លៃសំបុត្រខ្ពស់កប់ពពក និងខុសគ្នាដាច់បើប្រៀបធៀបទៅនឹងសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលមានរយៈ ៤ ឆ្នាំ ម្តងតម្លៃទាបបំផុតត្រឹមតែ១៥ដុល្លារ និងខ្ពស់បំផុត (VIP) មានតម្លៃត្រឹមតែ ១០០០ដុល្លារប៉ុណ្ណោះ ។ នេះបើយោងតាមគេហទំព័របស់ FIFA ។

លើសពីនេះទៀតលោក Arum បានបញ្ជាក់ថា អ្នកសារព័ត៌មានចំនួន ១៥០០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមយក ព័ត៌មានក្នុងព្រឹត្តិការណ៍ដែលមិនធ្លាប់ មាន ពីមុនមកនេះផងដែរ ស្ថិតក្នុងទីក្រុងឡាវីហ្គាស សហរដ្ឋអាម៉េរិក ។

លោក Bob Arum ប្រធានផ្សព្វផ្សាយរបស់សង្វៀន GMG Grand Arena

សូមបញ្ជាក់ថា ជំនួបលើកទី១រវាងជើងខ្លាំងទាំងពីរ ម៉ានី ប៉ាក់គីអៅ (ហ្វីលីពីន) ទល់នឹងម្ចាស់ផ្ទះជនជាតិអាម៉េរិក Floyd Mayweather នឹងធ្វើឡើងនៅព្រឹក ថ្ងៃ អាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ ក្នុងខណៈដែល ប៉ាក់គីអៅ ធ្លាប់ប្រកួតបាន៦៤ដង ឈ្នះ៥៧ដង ចាញ់៥ ស្មើ២ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យ សន្លប់ បាន៣៨ដង ស្រប ពេលដែលគូប្រជែង Mayweather ធ្លាប់វាយបាន៤៧ដង មិនដែលចាញ់ និងផ្តួលគូប្រកួតឲ្យសន្លប់បាន២៦ដង ក្រោយពេលចាប់ ផ្តើម ប្រកួតប្រដាល់អាជីពតាំងពីឆ្នាំ១៩៩៥ដូចគ្នា ៕

Post a Comment

 
Top