GuidePedia

0
ក្នុង​រដូវ​កាល​នេះ​ក្លឹប​ ត្រដាបត្រដួស​ Parma ដែល​លេង​នៅ​ Series A របស់​អ៊ីតាលី​ កំពុង​តែ​ក្ស័យ​ធន​ហើយ​ស្រប​ពេល​ដែល ​ខ្លួន​មិន​អាច​រក្សា​កៅអី​ក្នុង​លីក​កំពូល​ ដោយ​សារ​តែ​លេង​អស់​៣១​ ប្រកួត​ទៅ​ហើយ​បាន​


១៣​ពិន្ទុ​ឈរ​លំដាប់​បាត​តារាង ​ស្ថិត​ក្នុង​តំបន់​កាត់​ចោល​ដែល​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ខក​ចិត្ត​ និង​អាណិត​មិន​ស្ទើរ​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ បើ​និយាយ​ពី​អ្នក​គាំទ្រ​នាង​ Rosy Maggiulli ម្នាក់​នេះ​វិញ​ បាន​សន្យា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​សប្ដាហ៍​នេះ​ថា​ នឹង​ថត​ស្រាត​នៅ​លើ​កីឡដ្ឋាន​លើ​កីឡដ្ឋាន​ Tardini Stadium​ ប្រសិន​បើ​ក្លឹប​អាច​រក្សា​កៅអី​របស់​ខ្លួន​នៅ​Series A​បាន​មែន​នោះ​។


ដោយសារ​តែ​ក្ស័យ​ធន់ ក្លឹប​នេះ​កំពុង​តែ​កាន់​កាប់​ដោយ​អ្នក​ដេញ​ថ្លៃ​​បណ្ដោះ​អាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ តែ​អ្នក​វិនិយោគ​ជា​ច្រើន​ចង់​ឲ្យ​ក្លឹប​មួយ​នេះ​រក្សា​ខ្លួន​នៅ​ Series A ដោយ​បាន​ទិញ​ក្លឹប​នេះ​ក្នុង​តម្លៃ​២១​លាន​ដុល្លារ។

Post a Comment

 
Top