GuidePedia

0
ខណៈ​ដែល​​កម្មវិធី​ប្រកួត UFC នឹង​​បោះជំហាន​ចូល​ទីផ្សារ​របស់​​ហ្វីលីពីន​ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ការប្រកួត​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ​នា​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា អង្គភាព ONE Cha-​mpionship សម្លឹង​រក​ការបង្កើន​ភាពរំភើប​ជាមួយ​ព្រឹត្តិការណ៍​​​ផ្ទាល់​របស់​​​ពួកគេ​នៅ​សប្តាហ៍​​នេះ នា​ថ្ងៃ​​ទី​ ២៤ ខែ​មេសា នៅលើ​សង្វៀន Mall of Asia Arena ក្នុង​ទីក្រុង Pasay City​។


អង្គភាព​មួយ​នេះ បាន​រៀបចំ​ព្រឹត្តិការណ៍ MMA អាជីព​​ជា​ អង្គភាព​រៀបចំ​ការប្រកួត​​ទាំង​ពីរ សុទ្ធសឹង​ជា​អង្គភាព​ឈាន​មុខ​គេ​​ប្រចាំ​តំបន់​រៀងៗ​ខ្លួន ហើយ​​អង្គភាព​ទាំង​ពីរ​​បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការបង្កើត​​កេរិ៍្តឈ្មោះ​របស់​សិល្បៈ​ក្បាច់គុន​ចម្រុះ (MMA) ដែល​បច្ចុប្បន្ន ជា​កីឡា​មួយ​ក្នុង​ចំណោម​កីឡា​​មាន​ការរីកចម្រើន​​លឿន​ជាង​គេ​បំផុត​របស់​ពិភពលោក​។

បុរស​ម្នាក់​ដែល​ប្រកាស​ពី​ការប្រជែង​ចំពោះ​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ថ្មី មិនមែន​ជា​មនុស្ស​ក្រៅពី​លោក Victor Cui ដែល​​ជា​ប្រធាន​ប្រតិបត្តិ​របស់​អង្គភាព ONE Championship នោះ​ឡើយ​។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​គេហទំព័រ Sherdog.com ទាក់ទង​នឹង​​ការរៀបចំ​ការប្រកួត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក Cui​ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា មាន​ការបង្ហាញ​ខ្លួន​ឡើង​នៃ​ការគ្រប់គ្រង​ទីផ្សារ​ពិភពលោក​របស់​អង្គភាព​ប្រចាំ​តំបន់​​ខាង​កើត និង​ខាង​លិច​»​។ ពិត​ណាស់ លោក Cui ផ្ទាល់​គឺជា​អ្នក​មាន​សញ្ជាតិ​ច្រើន​រួចជាស្រេច ក្រោយពី​លោក​បាន​កើត និង​​ចម្រើន​វ័យ​ក្នុង​ប្រទេស​កាណាដា ប៉ុន្តែ លោក​មាន​ពូជពង្ស​ជា​ជនជាតិ​ហ្វីលីពីន​។

ប្រធាន​ប្រតិបត្តិ​រូប​នេះ មាន​ទាំង​វប្បធម៌​ក្នុង​ប្រទេស​លោក​កើត និង​ប្រទេស​លោក​ខាង​លិច​ ហើយ​​លោក​ជា​បុរស​ម្នាក់​ដែល​មាន​ការងារ​ក្នុង​ការ​នាំ​យក​ប្រជាប្រិយ ភាព ​របស់ MMA ទៅកាន់​ទ្វីប​អាស៊ី​។

ONE Championship ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១១ កំពុង​តែ​ស្ថិត​ក្នុង​ភាពជោគជ័យ​ដ៏អស្ចារ្យ ក្រោយពី​បាន​រៀបចំ​កម្មវិធី​ប្រកួត​ផ្សេងៗ​ប្រកប​ដោយ​ភាពជោគជ័យ​ក្នុង​ប្រទេស​ជាច្រើន​ដូចជា កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​ជា​កន្លែង​​​សិល្បៈ​ក្បាច់គុន​ចម្រុះ​​មិន​ទាន់​មាន​ប្រជាប្រិយភាព​ខ្លាំង​។

លើក​ទី​ ១ ​មិន​ធ្លាប់​មាន​ពី​មុន​មក​ប្រកប​ដោយ​ភាពជោគជ័យ​ក្នុង​ប្រទេស​ចិន​​កាលពី​ខែ​​ធ្នូ​កន្លង​ទៅ ក្រោយពី​បាន​ផ្តល់​​ជូន​នូវ​កម្មវិធី​ប្រកួត​ដ៏ពិសេស​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​កីឡាករ​​អាជីព​ដ៏ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការប្រកួត​គូឯក​រវាង​កីឡាករ​ជើងចាស់ Ji Xian និង​កីឡាករ​វ័យក្មេង Song Ya Dong ផង​ដែរ​។

ជាមួយ​នឹង​ការទទួល​បាន​ជោគជ័យ​ក្នុង​តំបន់​នេះ លោក Cui ពិតជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​នាំ​យក ONE ឲ្យ​ក្លាយ​ជា​អង្គភាព​កំពូល​ប្រចាំ​តំបន់​ខាង​កើត ខណៈ​ដែល​​ដឹង​យ៉ាង​ច្បាស់​ពី​គូ​ប្រកួត​នៅ​តំបន់​ប្រទេស​លោក​ខាង​លិច​។

លោក Cui បាន​ឲ្យ​ដឹង​ថា៖ «អ្នក​មាន​ព្រឹត្តិការណ៍ UFC នៅ​ប្រទេស​លោក​ខាង​លិច ហើយ ONE Championship គឺជា​អង្គភាព​ធំ​ជាង​គេ​បំផុត​ក្នុង​តំបន់​ខាង​កើត​។ លោក​អ្នក​អាច​មើល​ឃើញ​ពី​ការប្រជែង​គ្នា​រវាង​ប្រទេស​លោក​ខាង​កើត និង​ខាង​លិច​ស្ទើរតែ​រាល់​វិស័យ​ឧស្សាហកម្ម​ទាំងអស់ ដោយ​ចាប់ពី​ក្រុមហ៊ុន Apple និង Samsung គេហទំព័រ YouTube និង Youku រវាង​បណ្តាញ​សង្គម Twitter និង Weibo​ ហើយ​និង​បណ្តាញ​សង្គម Facebook​ និង Renren​»​។

ប្រធាន​ប្រតិបត្តិ​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​លោក​អ្នក​ធ្វើការ​ប្រៀបធៀប UFC មាន​ការ​កាត់​ចំណែក​ទីផ្សារ​ ៩០ ​ភាគរយ​​នៅ​សហរដ្ឋអាមេរិក​។ យើង​មាន​ការ​កាត់​ចំណែក​ទីផ្សារ​ ៩០ ​ភាគរយ​ក្នុង​ទ្វីប​អាស៊ី​។​ UFC មាន​ចំណែក​ទីផ្សារ​ ៩០ ​ភាគរយ​ក្នុង​​ទ្វីប​អឺរ៉ុប ហើយ​យើង​មាន​​ចំណែក​ទីផ្សារ​ ៩០ ​ភាគរយ​នៅ​ទ្វីប​អាស៊ី និង​​ ១០ ​ភាគរយ​មិនមែន​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​។ យើង​​កំពុង​បង្កើត​ឲ្យ​មាន​​កីឡដ្ឋាន​ដ៏ធំ​បំផុត​៕

Post a Comment

 
Top