ក្រោយពីមើលឃើញពានទាំង៥នារដូវកាលឆ្នាំ ២០១៤-២០១៥ ក្រុមហង្សក្រហម Liverpool នឹងមិន អាចឈ្នះពានណាមួយនោះ កីឡាករសំខាន់ៗរបស់ក្លឹប ចំនួន១០នាក់ កំពុងពិចារណាដើរចេញពីក្លឹប បណ្តើរៗហើយ នៅបំ ណាច់រដូវកាលនេះ ។
តាមរយៈគេហទំព័រ Daily Mail បានឲ្យដឹងថា ក្រុមរងជើងឯក Premier League ឆ្នាំទៅដែលកំពុងដឹកនាំដោយគ្រូ បង្វឹក Brendan Rodgers បានចាប់ផ្តើម នៅរដូវកាលដ៏ត្រដាបត្រដួស មួយមិនអាចងើបមុខរួចជាមួយនឹងការបាត់បង់ កីឡាករខ្សែប្រយុទ្ធតួឯក Luis Suarez ឲ្យទៅក្លឹបអេស្ប៉ាញ FC Barcelona និងមិត្តរួមក្រុមជនជាតិអង់គ្លេស Daniel Sturridge ញ៉ាំញីទៅដោយរបួសថែមទៀតនោះ ។
ការបាក់មុខជាបន្តបន្ទាប់ទាំងនៅលើឆាកជាតិ និងអន្តរជាតិបានធ្វើឲ្យកីឡាករ Liverpool ស្ទើរតែទាំងអស់រហូតដល់ ទៅ ១០នាក់ ប្រុងដើរចេញពីក្លឹប ផងដែររួម មានកីឡាករខ្សែបម្រើប្រធានក្រុម Steven Gerard បានយល់ព្រមចុះ ហត្ថលេខាលេងឲ្យក្លឹប LA Galaxy របស់អាម៉េរិកហើយ ខណៈដែលខ្សែការពារ Glen Johnson បានកំពុងតែ ពិចារណាអំពីកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Anfield ដូចទៅនឹងមិត្តរួមក្រុម Kolo Toure ដូចគ្នា ។
ជាមួយនោះដែរ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling វ័យ២០ឆ្នាំហាក់ដូចជាមិនចង់លេងនៅទីនេះទៀតទេ ក្នុងខណៈដែលក្លឹបធំៗ Manchester City, Juventus និង Real Madrid កំពុងតែតថ្លៃ ស្របពេលដែលខ្សែការពារ Martin Skrtel មិនប្រាកដថានឹងបន្តកិច្ចសន្យាទៀតនោះដែរ ដោយមើលឃើញថា ក្លឹបយ៉ាប់ពេក ហើយកំពុងតែ ពិចារណាថានឹងទៅលេងឲ្យក្លឹបនៅអាល្លឺម៉ង់ Wolfsburg ទៀតផងជាមួយនឹងខ្សែការពារស្លាបស្តាំ Javi Manquillo នឹងត្រឡប់ទៅ លេងនៅអេស្ប៉ាញវិញ រួមជាមួយកីឡាករ ៤នាក់ផ្សេងទៀតមាន Balotelli, Fabio Borini និង Rickie Lambert និងអ្នកចាំទី Simon Mignolet ។
សូមបញ្ជាក់ដែរ Liverpool ជាក្រុមទី១ដែលបានជ្រុះចេញពី UEFA Champions League មុនគេតាំងពីក្នុងពូល និង បន្តជ្រុះចេញពីពានលំដាប់ទី២ ប្រចាំ ទ្វីប អឺរ៉ុប Europa League ទៀតក្រោមថ្វីជើងរបស់ក្រុមមកពីតួកគី Besiktas ។ មិនតែប៉ុណ្ណោះ Liverpool បានបន្តហាលអាវក្រោមថ្វីជើងរបស់ ក្រុមកំពុងតែ ឡើងជើងខ្លាំង Chelsea ១-០ ទៀតក្នុងពានរង្វាន់ទី៣ Capital One Cup មុនមកលេងចាញ់ក្រុម Aston Villa ២-១ នៃពាន FA Cup កាលពីរាត្រីថ្ងៃចន្ទ ទី២០ ខែមេសា ក្នុងខណៈដែល កំពុងឈរនៅលេខ៥ បណ្តោះអាសន្ននៅ Premier League ដោយមានត្រឹមតែ៥៧ពិន្ទុ ប៉ុណ្ណោះឆ្លងកាត់៣២ ប្រកួតមកនេះ ៕

Post a Comment