ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក K-Cement ទម្ងន់៦០គីឡូក្រាម លើសង្វៀន SEA-TV នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដែលជាការប្រកួតជម្រុះលើកទី២ ក្នុងជុំទី២ អ្នកប្រដាល់ សូត្រ ប៊ុនធី ជួបជាមួយអ្នកប្រដាល់ ឱម សំរេច ខណៈអ្នកប្រដាល់ ឃីម បូរ៉ា ត្រូវប៉ះអ្នកប្រដាល់ជើងខ្លាំង មាស ច័ន្ទមាន និងអ្នក ប្រដាល់ លាស់ យីន ប្រកួតអ្នកប្រដាល់ ថុល មករា ។
អ្នកប្រដាល់ សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក និងអ្នកប្រដាល់ ឱម សំរេច ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១នេះ កាល ពីជួបគ្នាក្នុងជុំទី១ ប៊ុនធី ឈ្នះ សំរេច ដោយពិន្ទុ ។ សម្រាប់ការជួបគ្នាក្នុងជុំទី២នេះ ក៏មិនរំពឹងថា ឱម សំរេច អាចយក ឈ្នះ ប៊ុនធី បាននោះដែរ ព្រោះ ប៊ុនធី ល្អជាង សំរេច ដាច់តែម្តង ។
ចំពោះការជួបគ្នារវាងអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបក្រសួងការពារជាតិវិញ ។ គូនេះទើប មាន លក្ខណៈតឹងតែង និងពិបាកនឹងប៉ាន់ស្មានថា នរណាជាអ្នកឈ្នះឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ឃីម បូរ៉ា ធ្លាប់ចាញ់ ច័ន្ទមាន ដោយពិន្ទុម្តងរួចមកហើយ កាល ពីជួបគ្នាក្នុងជុំទី១នោះ ហើយ បូរ៉ា ក៏ជាជើងខ្លាំងម្នាក់ដែរ តែដល់ប៉ះជាមួយ មាស ច័ន្ទមាន ពិបាកនឹងទៅមិនរួចណាស់ ។
ចំណែកឯអ្នកប្រដាល់ លាស់ យីន ក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន និងអ្នកប្រដាល់ ថុល មករា ក្លឹបឃ្លាំងមឿងកីឡា ក៏មិនអាចទាយមុនថា នរណាឈ្នះ បានដែរ? ការជួបគ្នាក្នុងជុំទី១ លាស់ យីន ភ្លាត់ស្នៀតត្រូវ ថុល មករា វាយឲ្យសន្លប់ក្នុងទឹកទី៣ ។ លាស់ យីន ជាអ្នកប្រដាល់ដែលពូកែវាយសម្រុកមិនដកថយទេ រីឯ ថុល មករា វិញគេពូកែស្នៀតជើងទាត់បំបាក់ជើងក្រោមគូប្រកួតណាស់ ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតជុំទី២នេះ អ្នកប្រដាល់ទាំង៦នេះនឹងត្រូវជួបប្រកួតគ្នាវិលជុំទាំងអស់ គឺអ្នកប្រដាល់ម្នាក់ ត្រូវប្រកួតចំនួន៥ប្រកួត ដោយជម្រុះ ចោល ២នាក់ ទុក៤នាក់ដែលមានពិន្ទុខ្ពស់ជាងគេ សម្រាប់បន្តការប្រកួតក្នុងវគ្គជម្រុះជុំទី៣បន្តទៀត ដោយជម្រុះរហូតនៅសល់ពីរនាក់ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ជើងឯកតែម្តង ៕

Post a Comment