GuidePedia

0
ក្លិប​ម្ចាស់​ជើង​ឯក​អ៊ីតាលី Juventus ​បាន​ដេញ​ថ្លៃ​តារា​ឆ្នើម​វ័យ​ក្មេង​​អង់គ្លេស Raheem Sterling របស់​ក្លិប Liverpool ក្នុង​តម្លៃ​៥០​លាន​ផោន (ជាង​៧៤​លាន​ដុល្លារ) ដើម្បី​ត្រៀម​ជំនួស​តំណែង​ Paul Pogba ​ដែល​អាច​នឹង​ចាក​ចេញ​ពី​​ក្លិប​ក្រោយ​ចប់​រដូវ​កាល។ នេះ​បើ​តាម​សារព័ត៌មាន​ The Sun បាន​ចុះ​ផ្សាយ។


​កាល​ពី​ម្សិល​មិញ ភ្នាក់ងារ​របស់​ Pogba លោក​ Mino Raiola ​បាន​និយាយ​ថា​ តាំង​ពី​ដើម​ឆ្នាំ​២០១៥​នេះ​មក លោក​បាន​ទទួល​ទូរសព្ទ​ចូល​ជាង​២០០០​ដង ​ក្នុង​ការ​ចរចា​ទិញ​យក​​កីឡាករ​ឆ្នើម​របស់​បារាំង (Pogba) មក​ពី​ក្រុម​ធំៗ​ជា​ច្រើន។

Pogba ​បាន​​ទាក់​ទង​ទៅ​​នឹង​​ការ​ផ្ទេរ​​​​ទៅ​​ចូល​រួម​​ក្លិប​ Paris St Germain ​យ៉ាង​ខ្លាំង​ ក្រោយ​ចប់​រដូវ​កាល​នេះ ខណៈ​ដែល​ក្លិប​ចាស់​របស់​គេ Manchester United, Manchester City, Real Madrid និង​ក្លិប​កំពូល​តារាង Premier League ​តោ​ខៀវ​ Chelsea ក៏​ចាប់​អារម្មណ៍​ខ្លាំង​​ផង​ដែរ។


បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នកវិភាគ កីឡាករ​វ័យ​២២​ឆ្នាំ​ Pogba អាច​នឹង​លក់​បាន​តម្លៃ​ប្រហែល ៧៥​លាន​ផោន ដូច្នេះ​ក្លិប​​យក្ស​របស់​អ៊ីតាលី Juventus ​អាច​នឹង​ដក​លុយ​ទាំង​នោះ​១​ភាគ​ធំ ដើម្បី​ទិញ​យក​​ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ Sterling ដែល​មិន​ទាន់​​បន្ត​​កុងត្រា​ថ្មី​ជាមួយ​ហង្ស​ក្រហម។ ជា​ពិសេស​ពួកគេ​ ជឿ​ថា​​តារា​ល្បី​​វ័យ​ក្មេង​រូប​នេះ ​​អាច​នឹង​​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​​សេះ​បង្កង់​ឲ្យ​ស្ងប់​អារម្មណ៍​វិញ៕

Post a Comment

 
Top