GuidePedia

0
ការប្រកួត​ប្រដាល់​រវាង​កម្ពុជា​-​ថៃ​លើស​ង្វៀន SEA-TV វេលា​រសៀល​ថ្ងៃទី​១២​មេសា​អ្នក​ប្រដាល់​ម៉ន​ វីរៈ​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ផ្ដួល​អ្នក​ប្រដាល់​ថៃ Khum Lek នៅ​ទឹក​ទី ៣ ។​


​វីរៈ​ដែលជា​អ្នក​ប្រដាល់​សំបូរ​ទៅដោយ​កលល្បិច​និង​មាន​ផ្លែ​វ៉ៃ​ចេញ​បានល្អ​និង​រហ័ស​នោះគេ​ប្រើ​កែង និង កណ្ដាប់ដៃ​វាយ​សម្រុក​លើ Khum Lek ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ឆ្លងដែន​មកពី​ប្រទេស​ថៃ​មិន​ត្រឹមតែ​មិនមាន​ឱកាស​វាយ​សង​ប៉ុណ្ណោះ​ទេ​ដូ​ម្បី​តែ​ការពារ​និង​ដកថយ​ក៏​គ្មាន​ឱកាស​ដែរ ។​

​ដោយសារ​គ្មាន​សមត្ថភាព​មិនអាច​ប្រកួត​ជាមួយ​វីរៈ​បាន​នោះ​លោក​អាជ្ញាកណ្ដាល​ណន រិ​ទ្ធ​បញ្ឈប់​ការប្រកួត​នៅត្រឹម​ទឹក​ទី ៣ តែម្ដង ។​

​កន ចន្ថា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Yort Yuth បន្ទាប់ពី​ការ​ប្រកួត​អូសបន្លាយ ៥ ទឹក​ពេញ​នោះ ។​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​វាយ​សង​ទៅ​សង​មក​យ៉ា​ជក់ចិត្ត ។

ជាមួយនឹង​ការវាយប្រហារ​លើ​គ្នា​ទៅវិញ​ទៅ​មក​នោះ​ពួកគេ​ទាំង ២ មិន​ហ៊ាន​ប្រហែស​ពី​កា​រកា​ពារ​នោះទេ ។​ក្នុងការ​ប្រកួត ៥ ទឹក​ទោះបី​ពួកគេ​បាន​លទ្ធផល​ស្មើ​គ្នា​ក៏​ពិតមែនតែ​ទាំងសងខាង​សុទ្ធតែ​ទ្រមខ្លួន​ដូចគ្នា ។​

Post a Comment

 
Top