ការប្រកួតប្រដាល់លើសង្វៀន TV3 ថ្ងៃទី១២មេសាអ្នកប្រដាល់ប៊ិត ប៊ុនធឿនក្លឹបតាព្រហ្មមានជ័យផ្ដួលម៉ៅ ដាំដូចក្លឹបខ្លារខិនមានរិទ្ធឲ្យបោះបង់ការប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី ៥ ។
អ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ប្រកួតគ្នា២-៣លើកហើយតែដាំដូចបានត្រឹមស្មើ និង ចាញ់ពិន្ទុប៊ុនធឿនតែលើកនេះប៊ុនធឿនវ៉ៃដាំដូចឲ្យលែងហ៊ានសុំសងសឹកតែម្ដងគឺគេយកឈ្នះដាំដូចមុនស្នូរជួងបញ្ចប់ទឹកទី ៥ ។
សួង សុវណ្ណថាសមាគមប្រដាល់ក្រសួងការពារជាតិក៍ត្រូវង៉ែត រដ្ឋាក្លឹបតាព្រហ្មមានជ័យទាត់ឲ្យខូចដៃមិនអាចប្រកួតបានទៀតនៅទឹកទី ៥ ដែរ ។ ចំពោះសែន រ៉ាដេតក្លឹបអប្សរាគុនខ្មែរដែលធ្លាប់ចាញ់ឡុង បញ្ញាក្លឹបសាលវ័ន្ដកីឡាមុនទឹកទី ៥ ដោរសារតែជ្រុលជើងទាត់បន្ថែមគេនោះលើកនេះរ៉ាដេតប្រើជង្គង់ផ្ដួលបញ្ញាឲ្យសន្លប់នៅទឹកទី៣។
សោម វិឆ័យក្លឹបសាលវ័ន្ដកីឡាប្រកួតឈ្នះចាន់ រក្សាក្លឹបអេភូថងកីឡាដោយពិន្ទុ ក្នុងខណៈដែលយឹម សារុនក្លឹបកងពលតូចលេខ ៣១ត្រូវគណៈកម្មការពិន័យមិនឲ្យលុយថ្លៃឡើងប្រកួតដោយសារតែអ្នកប្រដាល់រូបនេះវាយបន្ថែមទៅលើគូប្រកួតរបស់គេគឺនឿន ប៊ុនធឿនក្លឹបអេភូថងកីឡាឲ្យសន្លប់នៅទឹកទី ២ ។
កាលចុងទឹកទី ១ សារុនវាយបន្ថែមម្ដងហើយតែនៅទឹកទី ២គេបន្ថែមម្ដងទៀតធ្វើឲ្យប៊ុនធឿនសន្លប់ ។លោកមាស សុខគ្រីដែលជាស្នងការប្រកួតនិយាយថាយឹម សារុនតែងតែវាយបន្ថែមគេបែបនេះហេតុនេះលើកនេះលោកត្រូវតែព្រមានគេឲ្យធ្ងន់ដៃម្ដងគឺមិនឲ្យលុយតម្លៃខ្លួន ។

Post a Comment