GuidePedia

0
អ្នកលេងល្បីឈ្មោះវ័យក្មេងរបស់កម្ពុជា ឡៅ ចន្ទ្រា នៅថ្ងៃទី២៦ ខែមេសាចុងសប្ដាហ៍នេះ នឹងឡើងប្រកួត ជាមួយជើងខ្លាំងថៃ Bun am Luk.Champachia នៅលើសង្វៀនប្រដាល់បាយ័នបឹងស្នោរ ដើម្បីសងសឹកជំនួសមិត្ត រួម ជាតិរបស់ខ្លួន គឺកីឡាករ ឯម សាវឿន ដែលបានសន្លប់ក្រោមថ្វីដៃកីឡាករថៃរូបនេះត្រឹម ទឹក ទី៣ កាលពីពេលថ្មីៗ កន្លងទៅ ។

អ្នកប្រដាល់ ឡៅ ចន្ទ្រា(ឆ្វេង) និង អ្នកប្រដាល់ថៃ Bun am Luk.Champachia

ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនដែលនិយមគាំទ្រវិស័យកីឡា ប្រដាល់ ។ ទោះបីជាសិស្សគុនមកពីក្លឹប កងពល តូចទ័ពឆ័ត្រយោង៩១១រូបនេះ ទើបចូលប្រឡូកក្នុងវិស័យកីឡា ប្រដាល់មិនយូរប៉ុន្មានក៏ពិតមែន ប៉ុន្ដែសាច់ស្នៀត និងទិចនិកប្រកួតរបស់គេល្អណាស់ សម្រាប់កីឡាករមិត្តរួមជាតិវិញ ក៏កម្ររកគូប្រកួតដែរ ។

សម្រាប់មួយប្រកួតចុងក្រោយ របស់អ្នកលេងគុនខ្មែរ ដែលជាប្អូនបង្កើតរបស់កីឡាករ ឡៅ ស៊ីណាត រូបនេះបានប្រើ ពេលត្រឹមតែ២ទឹកប៉ុណ្ណោះ ក៏ផ្ដួលកីឡាករ ជើង ខ្លាំងថៃឲ្យសន្លប់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យប្រ ជាប្រិយភាពរបស់ ចន្ទ្រា កាន់តែកើនឡើងមួយកម្រិតថែមទៀត ។

រីឯកីឡាករ Bun am Luk.Champachia របស់ថៃ មួយប្រកួតបើកឆាកសង្វៀនប្រដាល់លើទឹកដីកម្ពុជាកាលពីពេលថ្មីៗ កន្លងទៅ គេក៏បានធ្វើឲ្យទស្សនិកជនចាប់ អារម្មណ៍ផងដែរ ដោយបានប្រើពេលត្រឹមតែ៣ទឹកប៉ុណ្ណោះ ក៏បានផ្ដួល កីឡាករ ឯម សាវឿន របស់កម្ពុជាឲ្យសន្លប់ធំតែម្ដង ។ កីឡាករថៃរូបនេះល្អប្រើកែង និង ជង្គង់ ប្រើប្រៀបធៀបនឹង ឡៅ ចន្ទ្រា មិនលើសខ្វះគ្នាប៉ុន្មានទេ ។

ដោយហេតុនេះ គេក៏បានផ្គូផ្គងកីឡាករជើងខ្លាំងទាំងពីរឲ្យជួបគ្នា ដើម្បីបម្រើ អារម្មណ៍ទស្សនិកជន ដែលធ្លាប់សំណូមពរឲ្យពួកគេប្រកួតសាកថ្វីដៃគ្នា ខណៈអ្នក គាំ ទ្រក៏ទន្ទឹងរង់ចាំទស្សនាដែរ ។ ចាំមើលតើ ឡៅ ចន្ទ្រា អាចសងសឹកជំនួសមិត្តរួមជាតិបានដែរ ឬក៏អត់?

Post a Comment

 
Top