GuidePedia

0
នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០១៥ខាងមុខ នេះស្ថានីយទូរទស្សន៍អប្សរាសហការឧបត្ថម្ភ ដោយណាហ្គាវើល ដើម្បីរៀបចំការប្រកួតប្រដាល់ក្បាច់គុន បុរាណខ្មែរ ជាលក្ខណៈអន្តរជាតិនៅលើសង្វៀនអប្សរាដោយមានអ្នក ប្រដាល់កម្ពុជា២រូប ត្រូវស្វាគមន៍ជើងខ្លំាងវ័យក្មេងមកពីថៃ២រូបដូចគ្នា ។


អ្នកប្រដាល់ ពុទ្ធ ហ៊ុច ក្លឹបពុទ្ធសេរីវង្សកីឡាប៉ះអ្នកប្រដាល់ថៃ Virawath Phetchinda ទម្ងន់ ៦៧ គ.ក្រ ។ តាមអ្នកផ្គូ ផ្គងប្រចាំអប្សរាឲ្យដឹងថា Virawath Phetchinda នេះជាជើងខ្លាំងនៅស្រុកថៃ ទោះជាយ៉ាងណាអ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថា អាចយកឈ្នះ ពុទ្ធ ហ៊ុច នោះឡើយ ព្រោះថា ពុទ្ធ ហ៊ុច ក៏ ជាជើងខ្លាំងរបស់កម្ពុជាដែរ ហើយថែមទាំង ធ្លាប់បំបាក់ថៃអស់ប្រមាណ១០នាក់មកហើយ ។

ពុទ្ធ ហ៊ុច ប្រកួតចុងមុននេះ គេបានយកឈ្នះអ្នកប្រដាល់ថៃ Bardon ឲ្យក្នុងទឹកទី៥ ។ ដូច្នេះចាំមើល Virawath Phetchinda មកពីថៃអាចយកឈ្នះ ពុទ្ធ ហ៊ុច អ្នកប្រដាល់កម្ពុជាយើងឬអត់ ។

អ្នកប្រដាល់ ពុទ្ធ ហ៊ុច និង អ្នកប្រដាល់ ហុន ឈុនហេង

ចំពោះអ្នកប្រដាល់ ហុន ឈុនហេង ជើងខ្លាំងកម្ពុជា ក្លឹបបង្ក្រាបគ្រឿងញៀន ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Davsatyam Kietkam ទម្ងន់៥១ គ.ក្រ ហើយ ឈុនហេង ជាអ្នកប្រដាល់គ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ ដៃរបស់គេវាយចេញរហ័សណាស់ ហើយជង្គង់គេក៏មានផ្លែល្អដែរ ថែមទាំងធ្លាប់ ជួបអ្នក ប្រដាល់ បរទេសជាច្រើនលើក មកហើយ ។ ចំណែកឯអ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ តែគេជាអ្នកប្រដាល់ដែលមានឈ្មោះ មិនអន់ទេ នៅស្រុកថៃនោះ ៕

Post a Comment

 
Top