ក្រុម FC Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះ Celta Vigo ទាំងលំបាក ១-០ ដោយការតែតបញ្ចូលទីរបស់ខ្សែការពារ Jeremy Mathieu នាទី៧៣ ខណៈដែល Fabian Orellana របស់ Celta ត្រូវពិន័យកាតក្រហម នៅនាទី៨៨ ក្រោយគប់ស្មៅលើមុខ Sergio Busquets។

ក្រុមភ្ញៀវអ្នកមានបុណ្យ ដែលមានកីឡាករកំពូលៗជាច្រើននោះ បានលេងគ្របដណ្ដប់លើម្ចាស់ផ្ទះយ៉ាងខ្លាំង ខណៈដែលសាច់បាល់ Barca គ្របដល់ទៅ៦២% ប៉ុន្តែនៅតែមិនអាចរកគ្រាប់បញ្ចូលទីច្រើនបាន ព្រោះ Celta ហាក់ដូចជាត្រៀមខ្លួនបានយ៉ាងល្អ ដោយរៀបប្រព័ន្ធលេងប្រដាក់គ្នាយ៉ាងស្អាត។
ទោះយ៉ាងណា ចូលដល់តង់ទី២ Neymar បានស៊ុតចូល១គ្រាប់នៅដើមតង់ តែអាជ្ញាកណ្ដាលមិនឲ្យ ដោយបាល់ offside ខណៈដែល Xavi ក៏មានឱកាសស៊ុតល្អដែរ ប៉ុន្តែនៅតែមិនសម្រេច។ ការប្រកួតត្រូវអូសបន្លាយដល់នាទី៧៣ ទើប Mathieu បានតែតបំបែកពោងមាន់បាន បន្ទាប់ពីការបញ្ជូនបាល់ហ្វ្រីឃីតយ៉ាងល្អមកពីជើង Xavi។
នេះជាគ្រាប់បាល់ទី២ ជាប់ៗគ្នាហើយ នៅក្របខ័ណ្ឌ La Liga សម្រាប់ខ្សែការពារបារាំង Mathieu បន្ទាប់ពីលើកទី១ ស៊ុតចូលគ្រាប់បើកឆាកលើក្រុម Real Madrid ឲ្យ Barca ឈ្នះ ២-១ ខណៈដែល១៩ប្រកួតក្នុងលីក តាំងពីផ្ទេរពី Valenciaមក រូបគេពុំដែលបានរកគ្រាប់បញ្ចូលទីបានសោះ។
ក្រោយជ័យជម្នះមួយនេះ Barca នៅតែបន្តនាំមុខលើក្រុមគូប្រជែង Real ដែលលុត Granada ៩-១ កាលពីល្ងាចម្សិលមិញ ចំនួន៤ពិន្ទុដដែល ខណៈដែលការប្រកួតនៅសល់៩ប្រកួតទៀត នឹងបញ្ចប់រដូវកាល៕
Real ៖ បំបាក់ Granada ទក់សាច់ ៩-១ Ronaldo ស៊ុត៥គ្រាប់ម្នាក់ឯង

Post a Comment