GuidePedia

0
ជើងឯក Miami Open ពីរ​សម័យ Andy Murray បាន​បន្ត​ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​បន្ទាប់ពីតាម​ពីក្រោយ​យកឈ្នះ​កីឡាករ​អូទ្រីស Dominic Thiem ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​។


​​Andy Murray ដែល​កាលពី​ថ្ងៃ​អង្គារ​សំ​រេច​ជ័យជំនះ​ទី 500 ក្នុង​អាជីព​របស់​ខ្លួន​នោះ ត្រូវ​បាន​កីឡាករ​លំដាប់​ទី 52 Dominic Thiem យកឈ្នះ​សិត​ដំបូង 6-3 មុន​ពេល​ដែល​វាយបក​យកឈ្នះ​វិញ​ពីរ​ផ្ទួនៗ 6-4, 6-1 ដែល​ប្រើពេល​សរុបជិត​ពីរ​ម៉ោង​ទំរាំ​បាន​កៅអី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​។ នៅ​វគ្គ​នោះកីឡាករ​សញ្ជាតិ​ស្កុ​ត​ឡេ​ន​រូបនេះ​នឹង​ជួប​ជាមួយ អ្នកឈ្នះ​រវាង​កីឡាករ​ឆេ​ក Thomas Berdych រឺ​កីឡាករ Juan Monaco៕

Post a Comment

 
Top