GuidePedia

0
អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក Tyson Fury បាន​យកឈ្នះ​កីឡាករ ​Christian Hammer នៅ​ការប្រកួត​ក្នុង​ទីក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​ការប្រកួត​ត្រូវបាន​បញ្ឈប់​ត្រឹម​ទឹក​ទី ៨។


ជ័យជំនះ​នេះ​ដែរ បានធ្វើ​ឲ្យ​ប្រវត្តិ​ប្រកួត​របស់​Tyson Fury ដែល​កីឡាករ​ម្ចាស់ផ្ទះ​នោះ ឈ្នះ ២៤ ប្រកួត ក្នុងនោះ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន ១០​លើក និង​ចាញ់​គេ​៤​លើក​។​

ដោយឡែក​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​មាន​ដើមកំណើត​រ៉ូ​ម៉ា​នី Christian Hammer ធ្លាក់​មក​នៅ​ឈ្នះ​គេ​១៧ ប្រកួត និង​ផ្ដួល​គូប្រកួត ឲ្យ​សន្លប់​១០​លើក និង​ចាញ់​៤​លើក​ដូចគ្នា។

សម្រាប់​ ជំនួប​លើក​នេះ កីឡាករ Tyson Fury តែងតែ​វាយ​កណ្ដាប់ដៃ​ចូល​យ៉ាង​សន្ធឹក​លើ Hammer ជាពិសេស​នៅ​ទឹក​ទី​៨ អ្នក​ឲ្យ​ទឹក​របស់ Hammer ក៏បាន​បោះ​កន្សែង​ដោយ​ឃើញ Hammer ត្រូវ​បាន Fury វាយ​ចូល​ច្រើនពេក។

ក្រោយ​ការប្រកួត​ កីឡាករ Tyson Fury បាន​និយាយ​ថា គេ​មាន​គោលដៅ​ប្រកួត​ជាមួយ​កំពូល​អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន Wladimir Klitschko៕

Post a Comment

 
Top