កំពូលអ្នកប្រដាល់ Manny Pacquiao បានធ្វើដំណើរមកដល់រដ្ឋឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក សម្រាប់ការត្រៀមខ្លួនរបស់គាត់ ម្យ៉ាងដើម្បីលាងជម្រះការចោទប្រកាន់ថា គាត់បានបាក់ទឹកចិត្តទៅហើយ មុនការប្រកួតតម្លៃ២៥០លានដុល្លាររបស់គាត់ជាមួយគូប្រកួត Floyd Mayweather។
សូមបញ្ជាក់ថា កីឡាករ Pacquiaoបានបញ្ចប់ការកម្ដៅសាច់ដុំលើកដំបូងរបស់គាត់នៅក្នុងប្រទេសហ្វីលីពីន មុនពេលចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹក Freddie Roach នៅក្នុងកីឡាដ្ឋាន Wild Card របស់គាត់។ ប៉ុន្តែអ្នកប្រដាល់ Mayweatherបានបង្កសង្គ្រាមពាក្យសម្តីជាមួយគូប្រកួតរបស់គាត់ម្នាក់នេះ មុនការប្រកួត របស់ពួកគេនៅឡាសវេហ្គាស់ សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែឧសភាខាងមុខនេះ។
កីឡាករហ្វីលីពីនម្នាក់នេះ បាននិយាយប្រាប់ កាសែត Fight Hypeថា អ្វីដែលលោកដឹងតែម្យ៉ាងគត់ គឺឈ្នះការប្រកួត ដូច្នេះហើយគ្មានហេតុផលណាមួយដែលលោកត្រូវបាក់ទឹកចិត្ត នោះឡើយ។ ការបរាជ័យគ្មានទេ នៅក្នុងចិត្តរបស់លោក ពោលគឺមានតែរឿងឈ្នះមួយគត់។
សូមបញ្ជាក់ថា កីឡាករ Pacquiaoបានធ្វើដំណើរមកដល់រដ្ឋឡូសអាន់ជឺឡេស កាលពីថ្ងៃអាទិត្យ ហើយបានធ្វើដំណើរតាមរថយន្ត Cadillac Escalade ខណៈដែលគាត់លើកដៃស្វាគមន៍ក្រុមអ្នកគាំទ្ររបស់គាត់ ដែលកំពុងឈររង់ចាំ៕

Post a Comment