សម្រាប់លទ្ធផលការប្រកួត កីឡាប្រណាំង ម៉ូតូពានរង្វាន់ Top-1 OIL Super Cross ប្រចាំឆ្នាំ២០១៥ ដែលឧបត្ថម្ភដោយ ក្រុមហ៊ុន Top-1 កាលពីថ្ងៃទី០១ ខែមីនាម្សិលមិញ ចំពោះជើងឯកប្រចាំក្រុម A គឺបានទៅកីឡាករ ថៃទាំងអស់ ខណៈ កីឡាករកម្ពុជា ក្លាយជើងខ្លាំងប្រចាំក្រុម B ។
ឆ្លងកាត់ការប្រកួតពេញមួយថ្ងៃនៅ លើទីលានប្រណាំង ម៉ូតូព្រែកលៀប ដែលទទួលបានការចូលរួមពីសំណាក់កីឡាករថៃ វៀត ណាម ហ្វីលីពីន និងកីឡាករ បារាំងនោះ ទោះបីស្ថិតក្រោមកំដៅថ្ងៃយ៉ាងក្ដៅក្ដី ក៏មានអ្នកស្នេហាវិស័យកីឡាជាច្រើនបានចូលរួម ទស្សនា ហោរកញ្ជៀវគាំទ្រនិងលើកទឹកចិត្តដល់កីឡាករ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះដែរ ។
ជាលទ្ធផលក្នុងការប្រកួតជ្រើសរើសជើងឯកប្រចាំក្រុម A ក្នុងចំណោមកីឡាករចូលរួមទាំង៩នាក់ចំណាត់ថ្នាក់លេខ១ គឺបានទៅ កីឡាករ Je Arunkrung, លេខ២បានទៅកីឡាករ Kim Apiaat និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ Pon Nutakit ដែល ពួកគេជាកីឡាករជនជាតិថៃទាំងអស់ ។
ចំណែកជើងឯកប្រចាំក្រុម B ឆ្នាំនេះរួមមានលេខ១ គឺកីឡាករវ័យក្មេង ជា លីឃាង, លេខ២កីឡាករ ជាវ ឡេង និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ វង ខាន់ខូវ សុទ្ធតែជាកីឡាករកម្ពុជាទាំងអស់ ។
រីឯចំណាត់ថ្នាក់ក្នុងការប្រកួតក្រុម C វិញលេខ១បានទៅកីឡាករ Harry Gualker លេខ២កីឡាករ សំបូរ និងលេខ៣ បានទៅ កីឡាករ ពេជ្រ គីមស្រ៊ុន ។ ក្រុម D ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ តូនី លេខ២កីឡាករ សំណាង វីរៈ លេខ៣កីឡាករ នួន សុភាស្ស និងចំណាត់ថ្នាក់លេខ១ ក្នុងក្រុម E គឺកីឡាករ Clais Jean លេខ២ កីឡាករ Seot Rie និងលេខ៣ បានទៅ កីឡាករ Bay Mate ។
លោក ឡៅ លីហុក នាយកក្រុមហ៊ុន FJN បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា ពីមួយឆ្នាំទៅមួយឆ្នាំ ការ រៀបចំព្រឹត្តិការណ៍ Top-1 OIL Super Cross គឺតែងតែទទួលបានជោគជ័យ បើទោះបីមានបញ្ហាបច្ចេកទេសមួយចំនួនកើតឡើង ក្ដី ។
ជាក់ស្ដែងឆ្នាំនេះ សន្ទុះនៃការចូលរួមប្រកួតពីសំណាក់កីឡាករជាតិ-អន្ដរជាតិ និងអ្នកស្នេហាវិស័យកីឡា ក៏មានការកើន ឡើងច្រើនជាងឆ្នាំមុនៗដែរ ដែលបញ្ជាក់ ឲ្យឃើញពីការរីកចម្រើននៃវិស័យកីឡាយានយន្ដកម្ពុជា ហើយលោកប្ដេជ្ញាថា នឹងបន្ដ រៀបព្រឹត្តិការណ៍ដ៏ធំនេះជារៀងរាល់ឆ្នាំ ដើម្បីកំដរអារម្មណ៍ប្រជាពលរដ្ឋខ្មែរ និងចង់បញ្ជាក់ថា កីឡាករកម្ពុជា ក៏មានសមត្ថភាពដ៏ អស្ចារ្យផងដែរ ។
ក្នុងឱកាសនោះលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជាបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍នេះ គឺជា និមិត្ដរូបដែលបញ្ជាក់ ពីភាពរីក ចម្រើននៃវិស័យកីឡាយានយន្ដកម្ពុជា ប៉ុន្ដែសម្រាប់អ្នកដែលមានបំណងចង់ចូលរួមលេងកីឡា ប្រភេទនេះ គឺអាចចូលលេងបានដោយមានគ្រូបង្ហាត់បង្រៀន ត្រឹមត្រូវ មិនត្រូវទៅបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈនោះទេ ។ ម៉ូតូប្រណាំង មានទីកន្លែងសម្រាប់ប្រណាំង ដូច្នេះនៅពេលធ្វើដំណើរ នៅលើដងផ្លូវ អ្នកបញ្ជាម៉ូតូត្រូវតែគោរពច្បាប់ចរាចរណ៍ ជានិច្ច” ៕

Post a Comment