អតីតអ្នកចាត់ការក្រុមបិសាចក្រហម លោក Sir Alex Ferguson បានបង្ហាញសៀវភៅយុទ្ធសាស្ត្រដឹកនាំថ្មីមួយក្បាលទៀតហើយដែលមានចំណងជើងថា Leading ដើម្បីឱ្យអ្នកដែលចង់ដឹងពីរបៀបដឹកនាំរបស់លោកនៅ Old Trafford បានយល់ច្បាស់។
សៀវភៅមួយក្បាលថ្មីនេះដែរ គឺលោក Micheal Mortiz ជាអ្នកសរសេរ ពីរបៀបដឹងនាំរបស់បុគ្គលជោគជ័យជាងគេលើលោក ខាងផ្នែកដឹកនាំក្លិបបាល់ទាត់អស់រយៈពេល៣៨ឆ្នាំ។ បន្ថែមពីលើនេះដែរ ខាងក្រុមការងារដែលផ្ដួចផ្ដើមសៀវភៅនេះបានបង្ហើបពីអត្ថន័យខាងក្នុងបន្តិចដែរថា៖ “មួយក្បាលនេះនឹងបរិយាយពីតាក់តិចក្នុងការដឹកនាំក្រុមពីបាតដៃទទេ រហូតបានក្លាយជាក្រុមខ្លាំងមួយលើលោក។ ពីគ្មានអ្នកគាំទ្ររហូតដល់មានអ្នកគាំទ្រច្រើនបំផុត និងសរសេរពីក្បួនក្នុងការសម្រេចចិត្តប្រើកីឡាករផងដែរ”។
ដោយឡែកលោក Sir Alex ក៏បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា៖ “តាំងពីខ្ញុំចូលនិវត្តន៍មក ខ្ញុំតែងតែស្រមៃដល់កាលដែលបានធ្វើជាអ្នកចាត់ការ និងពេលវេលាដែលខ្ញុំអាចនាំក្រុមបានជោគជ័យបំផុត។ វាជាបទពិសោធន៍ល្អបំផុតសម្រាប់ខ្ញុំកាលពីពេលកន្លងមក ហើយខ្ញុំក៏តែងតែគិតពីវាជាជាងអនាគតរបស់ខ្ញុំដែរ។ Manchester United គឺជាចំណែកមួយក្នុងជីវិតរបស់ខ្ញុំ ហើយសៀវភៅមួយក្បាលថ្មីនេះ ខ្ញុំក៏សង្ឃឹមថាអាចឱ្យអ្នកជំនាន់ក្រោយយល់ខ្លះពីបិសាចក្រហមដែរ”។
បុរសជនជាតិស្កុតឡែន វ័យ៧៣ឆ្នាំខាងលើនេះ គឺជាមនុស្សម្នាក់គត់ដែលបានដឹកនាំក្រុមបិសាចក្រហមបានជោគជ័យបំផុត ពោលគឺរូបលោកធ្វើជាអ្នកចាត់ការរយៈពេល២៧ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៦ ដល់២០១៣ ដោយអាចជួយ Man Utd លើកពានធំៗជាច្រើនដូចជា Premier League ១៣ដង និង UEFA Champions League ២ដង។ មួយវិញទៀតក្រោយពីប្រកាសចូលនិវត្តន៍នៅឆ្នាំ២០១៣ រូបលោកក៏ធ្លាប់សរសេរសៀវភៅលក់ម្ដងមកហើយដែរ ហើយក៏ទទួលបានកាគាំទ្រជាច្រើនផងដែរ ៕

Post a Comment