GuidePedia

0
ជាមួយគ្នានោះដែរ ការចាប់ឆ្នោតនៃវគ្គ៨ក្រុមក្នុងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក៏បាន បញ្ចប់ទៅហើយដែរគឺក្រុម ការពារតំណែង ជើងឯក Sevilla របស់អេស្ប៉ាញត្រូវជួបក្រុមមកពីរុស្ស៊ី Zenit St Petersburg និងក្រុម Dnipro របស់អ៊ុយក្រែន ប៉ះក្រុមមកពី ប៊ែលហ្ស៊ិក Club Brugge ។


លើសពីនេះទៀតក្រុមរបស់អ៊ុយក្រែនដូចគ្នា Dynamo Kyiv ប៉ះ Fiorentina របស់អ៊ីតាលីនិងក្រុម Wolfsburg របស់អាល្លឺម៉ង់ជួបក្រុម Napoli របស់អ៊ីតាលី ។

*សូមបញ្ជាក់ដែរថាការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនេះជើងទី១នឹងចាប់ផ្តើមនៅថ្ងៃទី១៦ មុនជើងទី២នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ខាងមុខ ៕

Post a Comment

 
Top