GuidePedia

0
ក្រុមការពារតំណែងជើងឯក Real Madrid បានចាប់ឆ្នោតប៉ះសត្រូវចាស់ Atletico Madrid ដែលជាក្រុម របស់អេស្ប៉ាញដូចគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយកន្លះម៉ោងមុននេះ ។


ជាមួយគ្នានោះដែរក្រុមជើងឯករបស់បារាំង Paris Saint Germain (PSG) ដែលជាក្រុមបានទម្លាក់ក្រុមខ្លាំង Chelsea របស់អង់គ្លេស ត្រូវជួបក្រុមអេស្ប៉ាញ FC Barcelona ដែលក្រុមអ្នកមានបុណ្យទើបតែបានទម្លាក់ ក្រុមមកពី អង់គ្លេសដូចគ្នា Man City នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ស្របពេលដែល AS Monaco របស់ បារាំង នឹងត្រូវតតាំងជា មួយសេះបង្កង់ Juventus របស់អ៊ីតាលី ខណៈដែលក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ត្រូវជួបក្រុមខ្លាំងមកពីព័រទុយហ្គាល់ FC Porto ។

*សូមបញ្ជាក់ថា ការប្រកួតជើងទី១នឹងចាប់ផ្តើម ឡើងនាថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០១៥ ចំពេលបុណ្យចូលខ្មែរប្រពៃណីជាតិ របស់កម្ពុជា មុនពេលជើង ទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២១-២២ ខែឆ្នាំដដែល ក្នុងនាមក្រុម Real Madrid របស់លោក Carlo Ancelotti ជាក្រុមការពារតំណែងជើងឯកលើកទី១០ ក្រោយពេល ដែលបំបាក់ At.Madrid ៤-១ ក្នុងនាទីបន្ថែម នៃវគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុននៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ៕

Post a Comment

 
Top