GuidePedia

0
ខ្លា២នៅកម្ពុជាមាន កែវ រំចង់ និង វង្ស ណយ នឹងជួបគូប្រជែងដ៏ស្វិតស្វាញមកពីប្រទេសថៃ ដូចគ្នានាថ្ងៃ អាទិត្យ ទី២២ ខែមីនាចុងសប្តាហ៍នេះដូចគ្នាក្នុង ព្រឹត្តិការណ៍ ដណ្តើមខ្សែក្រវាត់ និងបា្រក់១ម៉ឺនដុល្លារនៅលើសង្វៀនបាយ័យស្ទឹងមានជ័យក្នុងការស្វែង៣ពិន្ទុរៀងៗខ្លួនសម្រាប់លទ្ធផលឈ្នះប្រចាំសប្តាហ៍ទី២ ។


កែវ រំចង់ មាន៣ពិន្ទុក្នុងដៃរួចទៅហើយ ក្រោយផ្តួលកីឡាករថៃ Rareung កាលពីសប្ដាហ៍ទី១ ខណៈសប្ដាហ៍ទី២នេះ អ្នកលេងកម្លាំងយក្ស រំចង់ នឹងត្រូវប្រកួត ជាមួយកីឡាករថៃម្នាក់ទៀតឈ្មោះ Sarm Dieng ។ កីឡាករមកពីក្លឹបភ្នំទ្រព្យ រូបនេះហាក់មិនសូវមានជំនឿចិត្ត អាចយកឈ្នះ Sarm Dieng ប៉ុន្មានទេដោយ សារតែ Sarm Dieng ជាកីឡាករថ្មី ដែលទើបមកវាយជំនួសកីឡាករថៃម្នាក់ទៀត ដែលរងរបួសធ្ងន់មិនអាចចូលរួមបាន គឺកីឡាករ Sam San Sor Somphong ។

ទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នហាក់មានការកែប្រែច្រើនជាងមុន ដោយពេលប្រកួតមិនសូវប្រើចរិកក្អេងក្អាង ឬវាយអាង កម្លាំងបាយដូចមុនទេគឺ វាយ ដោយ ប្រើ បច្ចេកទេស វិញ ។ ជាក់ស្ដែងពេលជួបកីឡាករ Rareung កាលពីសប្ដាហ៍ទី១ ទស្សនិកជនបានស្ងើចសរសើរ រំចង់ ជាខ្លាំងថាអាចផ្លាស់ប្ដូរបច្ចេកទេសប្រកួត បានយ៉ាងល្អ រហូតទទួលបានជ័យជំនះ លើកីឡាករ Rareung ដែលជាជើងខ្លាំងថៃមួយរូបដែរនោះ ។ ហេតុនេះសម្រាប់ជំនួបជាមួយកីឡាករ Sarm Dieng គេជឿជាក់ថា រំចង់ នឹងឈ្នះទៀត ប្រសិនបើ រំចង់ វាយដូចលើមុន ។

រីឯកូននាគ វង្ស ណយ ក៏មាន៣ពិន្ទុក្នុងដៃដូចគ្នា ប៉ុន្ដែសប្ដាហ៍នេះ អាចធ្វើការធ្ងន់បន្ដិច ដោយប្រកួតជាមួយកីឡាករ Rareung ដែលជាកីឡាកររបូត ៣ពិន្ទុ ក្រោមថ្វីដៃកីឡាករ កែវ រំចង់ ។ Rareung ត្បិតតែបរាជ័យមួយប្រកួតដំបូងក៏ពិត មែន ប៉ុន្ដែក៏មិនអាចនិយាយថាចាញ់រហូតដែរ ព្រោះកន្លងមកគេធ្លាប់មក បំបាក់កីឡាករកម្ពុជា ច្រើននាក់មកហើយ គឺ មាន ឯម ខ្លឹមខ្មៅ និងកីឡាករ ឡុង សុភី ជាដើមក្នុងជំនួបមិត្តភាពអន្តរជាតិ ។


វង្ស ណយ អាចជួបការលំបាកបន្ដិច ជាពិសេសគឺបញ្ហាកម្លាំង ដែលជាបញ្ហាប្រឈមបំផុតរាល់ពេលប្រកួតម្ដងៗ ប៉ុន្ដែ សម្រាប់ការប្រកួតជាមួយជើងខ្លាំង Rareung ចុងសប្ដាហ៍នេះ គេសង្ឃឹមថា វង្ស ណយ នឹងអាចយកឈ្នះលើកីឡាករ Rareung ដោយប្រើស្នៀតពិសេសជង្គង់ហោះ និងកែងឆេះគ្មានគូប្រៀប របស់គេ ។ ចាំមើលតើ កែវ រំចង់ និង វង្ស ណយ អាចស្វែងរកបាន៣ពិន្ទុបន្ថែមទៀត ឬក៏យ៉ាងណា បើដៃគូសុទ្ធតែខ្លាំងដូចគ្នានោះ?

Post a Comment

 
Top