GuidePedia

0
កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba នឹងត្រូវអវត្តមានពីក្លឹបសេះបង្កង់ Juventus រយៈពេល២ខែ ដោយសារតែបញ្ហារបួសសរសៃពួរជើងជាទម្ងន់ ពេលបាន ជួយឲ្យក្លឹបជើងឯកអ៊ីតាលី Juventus ឆ្លងផុតទៅវគ្គ៨ក្រុម ក្នុង Champions ដោយជោគជ័យ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ Borussia Dortmund ៣-០ ។


នេះមានន័យថា ខ្សែបម្រើវ័យ២២ឆ្នាំជនជាតិបារាំងរូបនេះ នឹងមិនអាចជួយ Juventus លេងក្នុងវគ្គ៨ក្រុម បន្ទាប់ចាប់ ឆ្នោតគូជ្រើសរើសគូប្រកួតនាយប់នេះបានទេ និងក្នុងក្របខណ្ឌកំពូលអ៊ីតាលី Serie A រហូតដល់ចុងរដូវកាល បន្ទាប់ទទួលរងរបួសជាទម្ងន់ក្នុងវគ្គទី១ ។

ជាមួយគ្នានោះដែរ អតីតកីឡាករក្លឹប Man Utd រូបនេះក៏មិនអាចចូលលេងក្នុងក្រុមជ្រើសជាតិបារាំងបានដែរ ពេលប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើស ជាតិប្រេស៊ីល និងដាយណឺម៉ាកនា ពេលខាងមុខ ។

Pogba បានជួយ Juventus ឆ្លងផុតវគ្គ១៦ក្រុមដោយស្រួល បន្ទាប់ពីបានឈ្នះ Dortmund ២-១ ក្នុងជើងទី១ និងបំ បាក់ ៣-០ ក្នុងជើងទី២នៅអាល្លឺម៉ង់ខណៈ ដែលក្រុមជើងឯកអ៊ីតាលី៣សម័យកាលមួយនេះ ក៏កំពុងតែនាំមុខ១៤ពិន្ទុ នៅកំពូលតារាង Serie A ផងដែរតាមពីក្រោយដោយ AS Roma ដោយមានត្រឹមតែ ៥០ ពិន្ទុ ប៉ុណ្ណោះ ។


Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Torino រាត្រីថ្ងៃអាទិត្យខានស្អែកនេះ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Genoa ប្រចាំសប្តាហ៍ទី២៨ដោយពុំមាន Paul Pogba ទេនាម៉ោង ២១:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ៕

Post a Comment

 
Top