GuidePedia

0
ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងធ្វើដំណើរពីខេត្ត កំពង់ចាមមករាជធានីភ្នំពេញ ដើម្បីប្រកួតមិត្តភាពជាតិ ជាមួយក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នេះនៅលើទីលានបាល់ទាត់ RSN ដែលមាន ទីតាំងនៅជិតស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ខណ្ឌទួលគោក ។


នេះគឺជាជំនួបមិត្តភាពដ៏អស្ចារ្យរវាងក្រុមបាល់ទាត់កំពូលៗរបស់កម្ពុជាទាំង២ក្រុមខាងលើ ប៉ុន្ដែបើនិយាយពីប្រវត្តិ គ្រប់គ្រងតំណែងជើងឯកលីកកំពូលកម្ពុជាវិញ ភ្នំពេញក្រោន ដណ្ដើមបានតំណែងជើងឯក៥រដូវកាលឯណោះ ខណៈបឹងកេត ទើបដណ្ដើមបានជើងឯកនៃពាន Metfone C-League ម្ដងប៉ុណ្ណោះកាលពីឆ្នាំ ២០១២កន្លងទៅ ក្នុងចំណោម ប្រវត្តិចូលរួម៣រដូវកាល ។

យោងតាមការឲ្យដឹងពីមន្ដ្រីដឹកនាំក្រុមទាំងសងខាង បានបញ្ជាក់ថា ការប្រកួតនេះ ត្បិតជាការប្រកួតមិត្តភាព ប៉ុន្ដែបទបញ្ជា និងបច្ចេកទេសលេង គឺត្រូវគោរពតាម លក្ខន្ដិកៈរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ។ ដូច្នេះ កីឡាករគ្រប់រូបនឹងត្រូវបញ្ចេញសមត្ថភាពពិតប្រាកដ ដើម្បីស្វែងរកជ័យជំនះរៀងៗខ្លួន ។

ប្រភពព័ត៌មានដដែលបានបន្ដថា ក្នុងអំឡុងពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពន្យាពេលការប្រកួតបាល់ទាត់ លីកកំពូលកម្ពុជា រហូតដល់ខែកក្កដា ខាង មុខ ក្លឹបបាល់ទាត់ក្នុងស្រុក មិនអាចអង្គុយចាំតែហ្វឹកហាត់នោះទេ គឺត្រូវប្រកួតមិត្តភាពឲ្យបានច្រើន ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបង្កើន ភាពរីកចម្រើនក្នុងក្លឹប និងផ្សាភ្ជាប់ទំនាក់ទំនងរវាងក្លឹបមួយទៅក្លឹបមួយផងដែរ ។

ជើងឯកលីកឆ្នាំទៅ ភ្នំពេញក្រោន


ក្រុមបឹងកេតអង្គរ


ហេតុនេះ សម្រាប់ជំនួបដ៏កម្ររវាងក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ដែលនឹងធ្វើឡើងនៅទីលាន RSN របស់ក្រុមភ្នំ ពេញក្រោននាវេលាម៉ោង៤រសៀលនេះ ទស្សនិកជនអាចចូលរួមទស្សនាបានដោយមិនមានការលក់សំបុត្រ អ្វីឡើយ ៕

Post a Comment

 
Top