GuidePedia

0
ក្លឹបជើងខ្លាំងស្តេចស Real Madrid ត្រៀម បើកចរចាជាមួយថ្មីជាមួយនឹងអ្នកចាំទីវ័យចំណាស់ Iker Casillas ក្រោយពេល ដែលកីឡាករអេស្ប៉ាញរូប នេះ បង្ហាញ ចំណាប់អារម្មណ៍ចង់ចាកចេញ ពីក្លឹបនាចុងរដូវកាល នេះ ។


តាមរយៈគេហទំព័រកីឡា ESPN បានឲ្យដឹងថា នេះជាគ្រាន់តែជំហានទី១ក្នុងការបញ្ចុះបញ្ចូលអ្នកចាំទីវ័យ៣៣ឆ្នាំ Casillas ដើម្បីបន្តកិច្ចសន្យាជាមួយនឹង Real Madrid បន្ថែមទៀតនៅកីឡដ្ឋាន Santiago Bernabeu ក្នុងខណៈ ដែលម្ចាស់ស្រោមដៃមាស World Cup ឆ្នាំ២០១០រូបនេះបានលេងនៅទីនេះរយៈពេល១៨ឆ្នាំហើយក៏ដោយ ។

ក្នុង ការបញ្ចុះបញ្ចូលដើម្បីបន្តកិច្ចសន្យាថ្មីទៀតនេះ Casillas នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន ៣.៥ លានផោន លើតម្លៃខ្លួន ២២លានអឺរ៉ុថ្លៃ ជាងគេបំផុតក្នុងនាម ជាកីឡាករអ្នកចាំទីដូចគ្នាក្នុងរយៈពេល ២ឆ្នាំទៅមុខ ទៀត ។

តែយ៉ាងណាសម្រាប់ Casillas វិញក៏មិនទាន់មានគម្រោងចូលតុចរចាឡើយ និងបង្ហាញចំណុចវិជ្ជមានថានឹងនៅទីនេះ បន្តឡើយ ក្រោយពេលដែលគេធ្លាក់មក លេង ក្នុង ជម្រើស ទី២ជាកីឡាករបម្រុងនោះ ក្រោយពេលដែល ការមកដល់អ្នក ចាំទីជនជាតិកូស្តារីកា Kaylor Navas កាលពីដើមរដូវកាលឆ្នាំ២០១៤-២០១៥នេះ ។

អ្នកចាំទី David De Gea របស់ Man Utd

អ្នកចាំទី Kaylor Navas របស់ Real Madrid

សម្រាប់អនាគតប្រសិនបើគ្មាន Iker Casillas ទៅក្លឹប Real Madrid ក៏បានកំពុងតែតាមប្រម៉ាញ់អ្នកចាំទីរបស់ ក្លឹបអង់គ្លេស Manchester United, David De Gea ផងដែរ ក្នុងខណៈដែលកិច្ចសន្យារបស់អ្នកចាំទី De Gea នឹងអស់សុពលភាពនាឆ្នាំ២០១៦ដែរនោះក៏ដោយ ៕

Post a Comment

 
Top