កីឡាករវ័យក្មេងរបស់ Liverpool លេងក្នុងតំណែង ខ្សែស្លាបឈ្មោះថា Raheem Sterling គ្រោងនឹងធ្វើការបដិសេធចោលនូវដំណោះស្រាយផ្ដល់របស់ ក្រុម សម្រាប់រដូវកាលកិច្ចកុងត្រាបន្ដ បន្ទាប់ពីមានការលូកដៃពី សំណាក់ក្រុមកំភ្លើងធំ Arsenal ។
Raheem Sterling វ័យទើបតែ ២០ ឆ្នាំដែលមានឈ្មោះ បោះសម្លេងល្បីរន្ទឺក្នុងទឹកដីអង់គ្លេស នៃក្រុម Liverpool គ្រោងនឹងមិនទទួលយក នូវសំណើរផ្ដល់ឲ្យពី ក្រុម នូវលិខិតកិច្ចកុងត្រាថ្មីដែលមានតម្លៃត្រឹម ១៨០០០០ ផោនក្នុងមួយសប្ដាហ៍ ខណៈដែលកិច្ចកុងត្រាចាស់ មានសុពលភាពត្រឹមតែ ឆ្នាំ ២០១៧ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ កីឡាអន្ដរជាតិមួយបានលើកឡើងថា បញ្ហាដែលគួរឲ្យព្រួយបារម្មណ៍សម្រាប់ Liverpool នេះ ត្រូវបានបង្កឡើងដោយ វត្ដមានរបស់ក្រុម Arsenal ចូលខ្លួនមកជ្រៀតជ្រែក ដោយលោក Arsene Wenger ធ្លាប់បានបំផុសបំផុលគំនិត ដោយលើកឡើងថា គាត់នឹងគ្រោងចាយ លុយ យ៉ាងច្រើនជាមួយ Raheem Sterling នាផុតរដូវកាលកុងត្រាចាស់ ដោយអូសទាញចូលមកកាន់ ទឹកដី Arsenal ។
សារសម្ដីប៉ុន្មានម៉ាត់ នេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ បណ្ដាញអ្នកសារព័ត៌មាន ទាំងក្នុង និង ក្រៅស្រុក ហើយក៏ធ្វើឲ្យ Liverpool ទាំងថ្នាក់ដឹកនាំ និង អ្នកគាំទ្រមាន ការព្រួយបារម្មណ៍ នឹងការផ្ដល់ឲ្យនេះណាស់ ។
ប្រភពបានចុះផ្សាយទៀតថា Arsenal ក៏គ្រោងនឹងបញ្ចេញកីឡាកររបស់ខ្លួនម្នាក់ដែរគឺ Theo Walcott ដើម្បីមាន ឱកាសដាក់ Raheem Sterling បញ្ចូលបាន។
ទន្ទឹមនឹងការលើកឡើងដូច្នេះ ថ្នាក់ដឹកនាំក្រុម Liverpool បានទទួចប្រាប់ទៅអ្នកការសែតថា ប្រសិនជាពេលអនាគត់ទៅមុខពិតជាមានរឿងដូច្នោះមែន នោះវានឹងវាគឺជារឿងមួយដ៏គួរឲ្យព្រួយបារម្មណ៍បំផុតសម្រាប់ក្រុម ព្រោះ Raheem Sterling គឺជាកីឡាករដែលមានសមត្ថភាព អាចជំនួស Staven Garath បាន ។

កីឡាករ Theo Walcott ដែល Arsenal គ្រោងនឹងបញ្ចេញនារដូវកាលខាងមុខ

Post a Comment