កីឡាករសញ្ជាតិអង់គ្លេស Andy Murrayបានផ្តួលគូប្រកួតកូឡុំប៊ី Santiago Giraldoមិនឲ្យងើបមុខរួច ដើម្បីប្រកាសជ័យជំនះលើកទី៤៩៩របស់គាត់ ក៏ដូចជាឡើងដល់ជុំទី៤នៃការប្រកួតវាយតឺន្និស Miami Open។
កីឡាករលំដាប់ថ្នាក់លេខ៣ពិភពលោកម្នាក់នេះ បានឈ្នះការប្រកួតទាំង២សិត ក្នុងលទ្ធផលពិន្ទុ 6-3 6-4 ហើយនឹងត្រូវប៉ះជាមួយកីឡាករលំដាប់ថ្នាក់លេខ១៥ពិភពលោកមកពីប្រទេសអាហ្វ្រិកខាងត្បូង គឺកីឡាករ Kevin Anderson នៅការប្រកួតវគ្គ១៦នាក់ចុងក្រោយ។
ជ័យជម្នះមួយផ្សេងទៀត នឹងធ្វើឲ្យកីឡាករ Murrayក្លាយជាកីឡាករទី៤៦ នៅព្រឹត្តិការណ៍ប្រកួតមួយនេះដើម្បីឡើងដំណាក់កាលបន្ទាប់ជាមួយនឹងជ័យជំនះ៥០០ប្រកួត។
ខណៈនោះដែរ កីឡាករ Fernando Verdascoបានយកឈ្នះកីឡាករ Rafael Nadal ក្នុងលទ្ធផលពិន្ទុ 6-4 2-6 6-3។ រីឯការប្រកួតផ្នែកនារីវិញ កីឡាការិនីលំដាប់កំពូលពិភពលោក Serena Williamsបានយកឈ្នះកីឡាការិនី Cici Bellis ទាំងពីរសិត ក្នុងលទ្ធផលពិន្ទុ 6-1 6-1។
សូមបញ្ជាក់ថា កីឡាករ Murrayវ័យ២៧ឆ្នាំ បានបរាជ័យជ័យដ៏គួរឲ្យអាម៉ាស់មុខបំផុត ក្រោមថ្វីដៃរបស់កីឡាករ Giraldoកាលពីឆ្នាំមុន ប៉ុន្តែពេលនេះ គាត់ធ្វើការផ្លាស់ប្តូរអស់ហើយនៅទីក្រុងម៉ែអាមី ជាកន្លែងដែលគាត់ស្នាក់នៅ និងហ្វឹកហាត់អស់ពេលជិត១ឆ្នាំមកហើយ៕

Post a Comment