ក្រុមបាល់ទាត់មិនអាជីព Nissay FC នឹងត្រូវប្រជែងគ្នាជាមួយនឹង ក្រុម Nissan FC នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន រង្វាន់ Home Sport ប្រចាំរដូវកាលឆ្នាំ ២០១៤-២០១៥នេះ ក្រោយពេលពួកគេបានទម្លាក់ គូប្រជែងរៀងៗខ្លួនកាល ពីម្សិលមិញ ដូចគ្នា ។
ក្រុម NISSAY បានទម្លាក់ក្រុម ANVAYA FC (ក្រុមបរទេស) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ ទាំង ប្រផិត ប្រផើយ ខណៈដែលកាលពីការ ប្រកួត វិលជុំ NISSAY ក៏បានយកឈ្នះក្រុម ANVAYA FC ២-១ ផងដែរ ។ ចំណែកឯមួយទៀត ក្រុមជើងខ្លាំងមិនចាញ់ក្នុងប្រកួតជម្រុះក្នុងក្រុម Bassac FC (បរទេស) បែរជាចាញ់ក្រុម NISSAN ដោយសារតែប៉េណាល់ទីក្នុង លទ្ធផល ៣-៥ កាលពីការប្រកួតវិលជុំ Bassac FC ឈ្នះក្រុម NISSAN ១-០ នៅទីលាន ដីរីស ។
សម្រាប់ការប្រកួតរវាងក្រុម NISSAY និងក្រុម ANVAYA FC ក្នុងតង់ទី១ NISSAY មានប្រៀបស៊ុតបញ្ចូលទីខាងក្រុម ANVAYA តែធ្វើមិនបានសម្រេចសោះ បានត្រឹមតែបាញ់ចាបពីមុខក្រុម ANVAYA តែប៉ុណ្ណោះ ។ រហូតដល់នាទី២៥ NISSAY មានឳកាសស៊ុតបញ្ចូលមួយជើងយ៉ាងស្អាតដោយកីឡាករ សំ សារ៉ែន ពាក់លេខ១០ធ្វើការនាំមុខ មុនត្រូវបានកីឡាករ Julien វាយបកតាមស្មើវិញនៅនាទី៣៥ ក្រោមលទ្ធផលបណ្តោះអាសន្នក្នុងវគ្គទី១ Nissay ១ និង Anvaya ១ ។
ចូលតង់ទី២ NISSAY បានប្តូរយុទ្ធសាស្រ្តក្នុងការវាយសម្រុកទៅលើក្រុម ANVAYA ដើម្បីបំបែកពងមាន់ក្រុមនេះ ប៉ុន្តែមិនបាន សម្រេចឡើយ ដោយក្រុម ANVAYA FC មានខ្សែការពារល្អ លេងរហូតដល់នាទី៧០ NISSAY ស៊ុតមួយជើងពីចម្ងាយ ចូលទី យ៉ាងស្អាតដោយកីឡាករ សុខា ពាក់លេខ៧ ដែលជាគ្រាប់ ជួយឲ្យក្រុម NISSAY ឡើងទៅវគ្គវគ្គផ្តាច់ព្រ័ត្រតែម្តង ៕

Post a Comment