GuidePedia

0
ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Barcelona កីឡាករ Lionel Messi បាន​ក្លាយ​​​ជា​កីឡាករដែលលេងនៅក្នុងក្លិប 6 ​រដូវ​កាល​ជាប់​គ្នា​ហើយស៊ុតបញ្ចូលទីបានច្រើនជាងគេ​បំផុតចំនួនគ្រាប់ដែលគាត់ស៊ុតចូលគឺ 315 គ្រាប់។ ហើយគាត់បាន​បញ្ចប់​កំណត់​ត្រា​ដើម​នៃ​អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ប៉េ​ឡេដែលរក្សាជា​យូរ​អង្វែង​មក​ហើយ ដោយ​ស្ថិតិ​ដើមរបស់ "Pele​" គឺ 313 គ្រាប់​។


កីឡាករ Lionel Messi ខ្សែរប្រយុទ្ធអច្ឆរិយះរបស់​ក្លិប​យក្ស​ Bacelona ​ក្របខ័ណ្ឌ La Liga អេស្ប៉ាញបានរកគ្រាប់​បាល់​បំបែក​កំណត់ត្រា​ ​6​ រដូវ​កាល​ជាប់​គ្នា​បាន 315 គ្រាប់លើសស្តេចបាល់ទាត់​ប៉េ​ឡេ​របស់ប្រេ​ស៊ី​លហើយ​។

  កីឡាករ Messi បានរក​គ្រាប់​បាល់​ 3 គ្រាប់ទៀតយប់ម៉ិញនៅ​ក្នុង​ការ​ប្រកួត​លី​ក​ពេលដែល​​ក្រុមរបស់​គាត់​បានបើក​កីឡាដ្ឋាន Camp Nou ទទួលភ្ញៀវ​ក្រុម Rayo Vallecano 6-1 កាលពី​ថ្ងៃ​អាទិត្យ​ទី 8 ខែ​មីនាកន្លង​មក។​

គ្រាប់​បាល់​​ស៊ុត​​បញ្ចូល​ទី​សរុបរួម នៅ​លំដាប់​ក្លិប 6​ រដូវ​កាល​ជាប់​គ្នារបស់​គាត់តាំងពី​​ឆ្នាំ ( 2009-10 រហូតដល់ 2014-15​)​ ​​លើសស្ថិតិ​ដើម 313 គ្រាប់​របស់ស្តេច បាល់​ Pele យ៉ាងសប្បាយ​ហើយគាត់ថែមទាំងមានឳកាសស៊ុតបានច្រើនជាងនេះទៀតព្រោះ​ក្លិប Barcelona នៅមាន​ការ​ប្រកួតច្រើនទៀតនៅក្នុង រដូវ​កាល​នេះ។


សម្រាប់ស្ថិតិ​របស់ "គុ​ជ​ខ្យង​ខ្មៅ​" Pele ​បាន​ធ្វើឡើង​រយះពេលដែលង​គាត់​លេង​អោយក្រុម Santos ក្នុង​លី​ក​​ប្រេស៊ីល​អំឡុង​ឆ្នាំ​ 1958-1963 ។ហើយនេះក៌កំណត់​ត្រា​គួរ​ឱ្យ​ចាប់​អារម្មណ៍​កាន់​តែខ្លាំងរបស់​កីឡាករ Messi បន្ទាប់​ពី​លោក​បាន​ក្លាយ​​​ជា​បុរស​ម្នាក់ ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់"hat Trick"បានច្រើនបំផុតក្នុង ប្រវត្តិសាស្ត្របាល់ទាត់គ្រប់ក្របខ័ណ្ឌគឺចំនួន​សរុប 32 ដង​ផងដែរ​។

Post a Comment

 
Top