Miguel Cotto ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ស្ថាប័ន WBC បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយនឹង Roc Nation ដែលជាក្រុមហ៊ុនរៀបចំការប្រគំតន្ត្រី និងកីឡា ដែលត្រូវបានរៀបចំឡើងដោយឌីជេ Jay-Z។
កីឡាករប្រដាល់សញ្ជាតិព័រតូរីកូ វ័យ ៣៤ ឆ្នាំរូបនេះ នឹងធ្វើការជាមួយនឹង Jay-Z ទៅនឹងការផ្សព្វផ្សាយការប្រកួតនានា និងអាជីវកម្មផ្សេងទៀតនៅប្រទេសកំណើតរបស់គេ។ នេះបើយោងទៅតាមសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន Roc Nation អំពីកិច្ចព្រមព្រៀងគ្នានេះ។
Cotto ដែលបានដើរចេញពីក្រុមហ៊ុន Top Rank របស់លោក Bob Arum ដើម្បីចូលរួមជាមួយនឹង Roc Nation នោះ បានធ្វើការស្រោចស្រង់ពីការរងបរាជ័យកាលពីឆ្នាំ ២០១២ ក្រោមស្នាដៃកីឡាករមិនស្គាល់ចាញ់ Floyd Mayweather និង Austin Trout ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBA។
Cotto ដែលឈ្នះ៣៩លើក ចាញ់ ៤ លើក និងផ្តួលដៃគូឲ្យសន្លប់ ៣២ លើកនោះ បានផ្តួលកីឡាករសាធារណរដ្ឋដូមីនិក Delvin Rodriguez ឲ្យសន្លប់នៅទឹកទី ៣ កាលពីឆ្នាំ ២០១៣ និងបានផ្តួលកីឡាករ អាហ្សង់ទីន Gabriel Martinez កាលពីឆ្នាំមុន ដើម្បីឈ្នះខ្សែក្រវាត់របស់គេ៕

Post a Comment