នៅសល់រយៈពេលមិនដល់៤០ថ្ងៃទៀតទេ ដែលកីឡាករ Floyd Mayweather នឹងជួបគ្នាដោយផ្ទាល់ជាមួយកីឡាករ Manny Pacquiao នៅលើសង្វៀន ហើយផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវការរបស់ពួកគេ ត្រូវបានបង្ហាញខ្លួនផងដែរ។
ផ្ទាំងផ្សព្វផ្សាយដែលមានរូបរបស់កីឡាករ Mayweather នៅផ្នែកខាងឆ្វេង និងកីឡាករ Pacquiao នៅផ្នែកខាងស្តាំនោះ បានបង្ហាញខ្លួនជាសាធារណៈកាលពីថ្ងៃម្សិលមិញនេះ។ ឈ្មោះរបស់អ្នកទាំងពីរ បង្ហាញជាហ្វុនអក្សរពណ៌ទឹកក្រូច ខណៈដែលកាលបរិច្ឆេទ និងទីតាំងប្រកួតបង្ហាញនៅខាងក្រោមគេ។
វាបានបង្ហាញពីឡូហ្គោរបស់សង្វៀន MGM Grand ស្ថានីយទូរទស្សន៍ Showtime និង HBO ផងដែរ ដែលក្រុមហ៊ុនផ្សព្វផ្សាយខ្នាតយក្សរបស់សហរដ្ឋអាមេរិក និងជាអ្នកចាក់ផ្សាយបន្តផ្ទាល់ការប្រកួតតម្លៃ៣០០លានដុល្លារអាមេរិកមួយនេះ។
ខណៈនោះដែរ ស្ថានីយទូរទស្សន៍ Sky Sports សង្ឃឹមថានឹងអាចឈ្នះសិទ្ធិបន្តផ្ទាល់ការប្រកួតដ៏មហាអស្ចារ្យនេះ នៅចក្រភពអង់គ្លេស។
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនេះ ដែរបានប្រកាសឲ្យដឹងគាប់ជួននឹងអ្នកផ្គូផ្គង Bob Arums របស់កីឡាករ Pacquiao ប្រាប់ថា ប្រាក់ចំណូលបានពីការលក់សំបុត្រនឹងអាចកើនឡើងរហូតដល់ទៅ៧៤លានដុល្លារអាមេរិក ដែលតួលេខនេះកើនឡើង៤ដង បើធៀបនឹងកំណត់ត្រាចាស់៕

Post a Comment