GuidePedia

0
វីរបុរស​បាល់ទាត់​របស់​ក្លិប Barcelona​លោក Hristo Stoichkov ចង់​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid​លក់​កីឡាករ Cristiano Ronaldo ទៅ​ឲ្យ​ក្លិប​ Man Utd ប្រសិនបើ​តម្លៃ​ត្រឹមត្រូវ​ហើយ​នោះ ហើយ​លោក​បាន​អះអាង​ទៀត​ថា លោក​ជឿជាក់​១០០​ភាគរយ​ថា ម្ចាស់​ពានរង្វាន់​បាល់​មាស​ពិភពលោក Ballon D’or​ម្នាក់​នេះ មានការ​ធុញទ្រាន់​ខ្លាំង​ណាស់​កាលដែល​គេ​ចូលចិត្ត​ប្រៀបធៀប​ទៅ​នឹង​កីឡាករ Lionel Messi។


អតីត​ខ្សែប្រយុទ្ធ​ម្នាក់នេះ បាន​និយាយប្រាប់​កាសែត​ថា អ្នក​រាល់គ្នា ត្រូវតែ​សួរ​ទៅ​ប្រធាន​ក្លិប Real Madrid​គឺ​លោក Florentino Perez ចំពោះ​អនាគត​របស់​កីឡាករ Ronaldo​។ គ្រាន់តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ​ដែល​ប្រធាន​ក្លិប​ម្នាក់​នេះ នឹង​លក់​កីឡាករ Ronaldo។

លោក Stoichkov បាន​បន្តទៀត ​ថា បាល់ទាត់​គឺ​វា​បែប​ហ្នឹង អ្វីៗ​គឺ​អាស្រ័យ​លើ​ប្រធាន​ក្លិប​ម្នាក់​ប៉ុណ្ណោះ​។ លោក​មិនដឹង​ច្បាស់ នោះទេ ថា​តើ​គាត់​ត្រូវការ​លុយ​ដែរ​ឬ​យ៉ាងណា តែ​ប្រសិនបើ​គាត់​ត្រូវការ​លុយ នោះ​ច្បាស់​ជា​គាត់​លក់​តារា​បាល់ទាត់របស់​ខ្លួន​ជាក់​ជាពុំខាន​ឡើយ​។ លោក​បាន​អះអាង​ផង​ដែរ ពី​ការ​មិនសប្បាយចិត្ត​របស់​តារា​ស៊ូ​ពើ​ស្តារ​ម្នាក់នេះ នៅក្នុង​ទឹកដី Santiago Bernabeu​កាលពីពេល​កន្លងទៅ។


ខណៈនោះ​ដែរ លោក Stoichkov បានធ្វើការ​ប្រៀបធៀប​ខ្សែប្រយុទ្ធ​រវាង​ក្រុម Real Madrid​និង​ក្រុម Barcelona​ផងដែរ។ លោក​និយាយថា ខ្សែប្រយុទ្ធ Gareth Bale Karim Benzema និង Ronaldo ដែល​គេ​ចាត់ទុកថា​ជា​កំពូល​ខ្សែប្រយុទ្ធ​ទាំង​៣ BBC នៅ​ក្នុង​ទឹកដី Bernabeu​នោះ​ គឺ​មិន​លេង​ដល់​កម្រិត​ដូចជា​ខ្សែប្រយុទ្ធ Messi, Neymar នៅ​ទឹកដី Luis Suarez នៅ​ក្នុង​ទឹកដី Nou Camp​នោះ​ឡើយ​៕

Post a Comment

 
Top