អ្នកចាត់ការរបស់ក្លិបកាំភ្លើងធំ Arsenalលោក Arsene Wenger បាននិយាយថា នេះគឺជាកំហុសឆ្គងក្រុមរបស់គាត់អំឡុងការប្រកួតកាលពីជើងទី១ ខណៈដែលពួកគេ បានជ្រុះចេញពីការប្រកួត Champions League នៅវគ្គ១៦ក្រុមចុងក្រោយ សម្រាប់រដូវកាលទី៥ជាប់ៗគ្នា។
បរាជ័យ១-៣ក្រុមថ្វីជើងរបស់ក្រុម Monaco អំឡុងការប្រកួតជើងទី១នៅក្នុងទឹកដី Emirates បានអន្ទោលតាមប្រាណពួកគេជានិច្ច ខណៈដែលពួកគេរកបានលទ្ធផល២-០វិញ កាលពីយប់ថ្ងៃអង្គារកន្លងទៅ ប៉ុន្តែវានៅមិនល្មមគ្រប់គ្រាន់ឲ្យពួកគេអាចឡើងទៅការប្រកួតនៅដំណាក់កាលប្រកួតបានឡើយ ដោយសារចាញ់គ្រាប់បាល់ក្រៅទឹកដី។
លោក Wenger បាននិយាយថា បាល់ទាត់គឺវាបែបហ្នឹង វាអាស្រ័យលើការពិតថាយើងលេងបានល្អ ឬមិនល្អតែប៉ុណ្ណោះ ហើយថ្ងៃនេះ យើងធ្វើបានល្អបំផុត ប៉ុន្តែមិនអាចរកបានជោគជ័យដដែល ដោយសារតែលទ្ធផលកាលពីការប្រកួតជើងទី១។
គ្រូបង្វឹកសញ្ជាតិបារាំងម្នាក់នេះ បានបន្តទៀតថា យើងបានដឹងមុនថា យើងនឹងគ្រប់គ្រងបាល់បាន៩៨ភាគរយ ហើយនៅថ្ងៃនេះ យើងពិតជាធ្វើបានមែន គ្រាន់តែគ្មានសំណាងរកបានគ្រាប់បាល់ទី៣ប៉ុណ្ណោះ។
សូមបញ្ជាក់ថា គ្រាប់បាល់នៅនាទី៣៦របស់កីឡាករ Olivier Giroud ហើយការបំប៉ោងសំណាញ់ទីនៅនាទី៧៩របស់កីឡាករ Aaron Ramsey បានធ្វើឲ្យក្តី សង្ឃឹមរបស់ក្រុម Arsenalមានឡើងវិញ ប៉ុន្តែនៅទីបញ្ចប់ពួកគេនៅតែជ្រុះពីការប្រកួតដដែល ដោយគ្មានឱកាសរកបានគ្រាប់បាល់ទី៣៕

Post a Comment