ក្រោយពីបានសម្រេចផ្អាក ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ភូមិភាគ និងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៥ ដើម្បីទុកឱកាសឲ្យរាជធានី ខេត្ត បានពង្រឹង និងជំរុញសកម្មភាពប្រកួតឲ្យបានរឹងមាំ ឈានទៅរៀបចំការប្រកួតជាល្បែងកីឡាជាតិ (National Game) ឆ្នាំ២០១៦ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នោះ ក្រសួង អប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មីមួយទៀត បន្ថែមទៅលើសេចក្តីណែនាំមួយទៀត ដើម្បីពង្រឹងគុណភាពកីឡានៅតាមរាជធានីខេត្ត។
គេនៅចាំបានថា កាលពីដើមខែកុម្ភៈ ក្រសួង បានចេញសេចក្តីណែនាំមួយស្តីពី «ការអនុវត្តម៉ោងសិក្សាមុខវិជ្ជាអប់រំកាយ និងកីឡា ក្នុងម៉ោង និងក្រៅម៉ោង នៅគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា» ដែលផ្តោតទៅលើការពង្រឹងគុណភាពខាងអប់រំកាយ និងកីឡា ដោយណែនាំឲ្យមានបង្កើតជាសមាគមកីឡា នៅតាមសាលា ព្រមទាំងអនុវត្តកម្មវិធីហ្វឹកហាត់ឲ្យបានត្រឹមត្រូវ គឺ ២ ម៉ោងក្នុង ១ សប្តាហ៍ ស្របតាមកម្មវិធីថ្នាក់ជាតិ។
បន្ថែមលើនេះលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញនូវសេចក្តីណែនាំថ្មីមួយទៀត ស្តីពី «ការបង្កើតគណៈកម្មការទ្រទ្រង់កីឡា នៅតាមរាជធានី ខេត្ត» ហើយសេចក្តីណែនាំនេះ ជាកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យកីឡា នៅកម្ពុជា ស្របទៅតាមការចង់បានរបស់មន្រ្តីជំនាញ និងព្រឹទ្ធាចារ្យកីឡា ពីព្រោះការបង្កើតគណៈកម្មការទ្រទ្រង់កីឡា នៅតាមរាជធានី ខេត្ត ជាផែនការយុទ្ធសាស្រ្តដ៏មានអត្ថប្រយោជន៍ ដើម្បីជំរុញឲ្យវិស័យកីឡារបស់កម្ពុជា មានការរីកចម្រើនដូចសម័យដើម នឹងអាចធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យធំក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា៖ «នេះជាលើកទី ២ ហើយ ដែលក្រសួង បានចេញសេចក្តីណែនាំ ដែលមានលក្ខណពិសេសក្នុងការជំរុញឲ្យកីឡាជាតិមានការរីកចម្រើន។ តាមពិតរចនាសម្ព័ន្ធរបស់ក្រសួង គឺមានកម្មវិធីទ្រទ្រង់កីឡាយូរហើយ តែក្រសួងទើបតែចាប់ផ្តើមពង្រឹងឡើងវិញឲ្យស្របតាមគោលដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យមានការស៊ីចង្វាក់គ្នា និងកម្រើកឡើងវិញនូវចំណុចខ្វះខាត និងភាពអសកម្មរបស់កីឡា កន្លងមក ហើយនេះជាគោលដៅយ៉ាងសំខាន់ណាស់ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ »។
លោកបានបន្តថា៖ «ឯកឧត្តម ហង់ ជួនណារ៉ុន លោកបានដាក់វិធានការក្តៅក្នុងផែនការកំណែទម្រង់ស៊ីជម្រៅទៅលើការអប់រំកាយ និងកីឡា ដើម្បីឲ្យស្របតាមកម្មវិធីកីឡាថ្នាក់ជាតិ ហើយ NOCC សូមគាំទ្រ និងអបអរនៅក្នុងការបង្កើតគណៈកម្មការទ្រទ្រង់កីឡា នៅតាមរាជធានី ខេត្ត នោះឡើង ព្រោះចំណុចនេះវាបានបង្កើតការងាររួមគ្នា និងបង្កើតលទ្ធភាពដល់ថ្នាក់មូលដ្ឋាន គឺធ្វើឲ្យយន្តការកីឡានៅថ្នាក់មូលដ្ឋានដើរ និងធ្វើឲ្យថ្នាក់មូលដ្ឋានចេះបង្កើតមូលនិធិទ្រទ្រង់កីឡាដោយខ្លួនឯង ដោយមានក្រសួង ជាអ្នកជួយ និងផ្តល់លក្ខណៈកែទម្រង់»។
នៅក្នុងសេចក្តីណែនាំ ការបង្កើតគណៈកម្មការទ្រទ្រង់កីឡា នៅតាមរាជធានី ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ក៏ដូចជាជំរុញដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទាំងអស់ធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ទៅលើចំណុចដ៏មានអាទិភាពចំនួន ៥ គឺទី ១ ជំរុញបង្កើតគណៈកម្មការទ្រទ្រង់វិស័យកីឡានៅក្នុងរាជធានី ខេត្ត ដោយមានថ្នាក់ដឹកនាំសាលារាជធានី ខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញនានា ដៃគូឯកជន និងក្លិបកីឡាពាក់ព័ន្ធចូលរួម។
ចំណែកចំណុចទី ២ ពង្រឹង និងអភិវឌ្ឍសមាគម ក្លិបកីឡាមហាជននៅតាមក្រុង ស្រុក ខណ្ឌ និងមន្ទីរជំនាញនានា ទី ៣ ជំរុញ និងបំផុសសកម្មភាពហាត់ប្រាណឲ្យបានទូលំទូលាយ។ ទី ៤ ពង្រឹង និងជំរុញសកម្មភាពប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ក្រុង ស្រុក ខណ្ឌ និងជ្រើសរើសជើងឯកថ្នាក់រាជធានី ខេត្តប្រចាំឆ្នាំ ហើយទី ៥ ជំរុញ និងបំផុសឲ្យមានការរៀបចំព្រឹត្តិការណ៍នានាឲ្យបានច្រើននៅក្នុងរាជធានី ខេត្តរបស់ខ្លួន ដើម្បីត្រៀមចូលរួមប្រកួតល្បែងកីឡាជាតិ (National Game) ដែលនឹងចាប់ផ្តើមពីឆ្នាំ ២០១៦ តទៅ រៀងរាល់ ២ ឆ្នាំម្តង។
យ៉ាងណាក៏ដោយ អ្នកជំនាញច្រើនប្រភេទកីឡា លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «សេចក្តីណែនាំរបស់ក្រសួងទាំង ២ នេះ វាជាចលករដ៏សំខាន់មួយដែលថ្នាក់ជាតិរុញឲ្យក្បាលម៉ាស៊ីននៅតាមថ្នាក់មូលដ្ឋានដើរ និងជារបត់ថ្មីមួយ ដែលយើងដើរដល់ចំណុចការអភិវឌ្ឍកីឡាពិតប្រាកដហើយ ប៉ុន្តែយើងត្រូវមានកម្លាំងរុញបន្ថែម ដើម្បីរបត់នេះវាដើរទៅមុខ ព្រោះថ្នាក់មូលដ្ឋានខ្វះលទ្ធភាព និងធនធាន ហេតុនេះត្រូវចេះស្ល ដើម្បីចម្រាញ់ឲ្យចេញជាជំនាញទៅតាមប្រភេទកីឡានីមួយៗ»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ថ្នាក់ជាតិ ត្រូវជ្រើសរើសធនធានមនុស្សនៅតាមថ្នាក់មូលដ្ឋាន ឬនិស្សិតដែលបានបញ្ចប់លើជំនាញកីឡា ចូលទៅហ្វឹកហាត់ជំនាញបន្ថែមនៅតាមសហព័ន្ធជាតិ ដើម្បីឲ្យពួកគេមានទាំងទ្រឹស្តី និងជំនាញ សម្រាប់យកទៅបណ្តុះបណ្តាលនៅថ្នាក់មូលដ្ឋាន ឲ្យមានមានគុណភាព ព្រោះគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ មិនមែនសង្កត់ធ្ងន់ទៅលើតែការដណ្តើមមេដាយ ដែលជាឧត្តមភាពកីឡានោះទេ ប៉ុន្តែចំណុចសំខាន់ជាងនេះដែលយើងចង់បាន គឺយើងត្រូវធ្វើការអប់រំដល់ប្រជាពលរដ្ឋចាប់ពីពេលនេះទៅ ដើម្បីឲ្យពួកគាត់មានស្មារតី និងសុខភាពរឹងមាំ ពិសេសចេះស្រឡាញ់កីឡាជាតិ ហេតុនេះខ្ញុំសង្ឃឹមថា ក្រសួងនឹងចេញសេចក្តីណែនាំមួយទៀតស្តីពីការកសាង ឬជួសជុលឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាត ឬទ្រុឌទ្រោម នៅគ្រប់ទីកន្លែង ពិសេសនៅតាមមូលដ្ឋាន ព្រោះយើងមិនអាចលេងកីឡាដោយគ្មានទីលាន ឬសម្ភារកីឡាបាននោះទេ»៕
ចំបាប់សម័យ គឺជាប្រភេទកីឡាដ៏មានសក្ខានុពលរបស់កម្ពុជា

សកម្មភាពសម្តែងរបស់កីឡាករល្បុក្កតោ ហើយល្បុក្កតោ ជាប្រភេទកីឡាប្រពៃណីជាតិដ៏ចំណាស់របស់ខ្មែរ

Post a Comment