GuidePedia

0
Dietmar Hamann អតីតខ្សែរបម្រើរបស់ហង្ស​ក្រហម Liverpool ​​ក្រប​ខ័ណ្ឌ Premier League របស់អង់គ្លេសបានធ្វើ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ 18 មីនា កន្លង មកថាខ្សែ​ប្រយុទ្ធ​ Sturridge គួរ​តែ​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​កីឡាករ​បម្រុង​នៅ​ក្នុង​ការ​ប្រកួត​ "ហង្ស​ក្រហម​" នឹង​បើកទ្វារ Anfield ទទួលភ្ញៀវ​ក្រុម Manchester United នៅ​ថ្ងៃ​អាទិត្យ​, 22 មីនាខាងមុខ​នេះ​។


 អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អា​ឡឺ​ម៉​ង់ ជឿ​ជាក់​ថា​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ត្រូវ​ការពេលវាលាជាច្រើនដើម្បីស្វែងរងទម្រង់លេងអោយល្អដូចពិមុនវិញ ហើយគាត់ក៌ បា​និយាយតាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ហង្ស​ក្រហម Liverpool អេកូ​ ថា ​«​ខ្ញុំ​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើលទេ​ប្រសិន​បើ​​បាន​មើល​ឃើញ (ខ្សែ​បម្រើ Raheem​ Sterling )ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឈរខ្សែរប្រយុទ្ធជំនួស Sturridge ។

ព្រោះខ្ញុំគិតថា Sturridgeគាត់នៅមិនទាន់លេងបានល្អ100 ភាគ​រយនោះទេ​។ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​នឹង​បាន​ល្អ​បើសិនទុកគាត់​ជា​អាវុធ​សំខាន់ចុងក្រោយនិង​ជា​កីឡាករ​បម្រុង​សម្រាប់​ពាក់​ក​ណ្តា​ល​ម៉ោង​ចុង​ក្រោយ។

 "ប្រសិន​បើ​ជាអ្នក​ត្រឡប់​ទៅមើលការប្រកួតនៅ Old Trafford ដែល​ក្រុម​ (ហង្ស​ក្រហម Liverpool ចាញ់ 0-3​) គឺការ​ប្រកួត​លើក​ដំបូង​របស់​ Sterling ដែល ទទួល តួនាទីជាខ្សែ​ប្រយុទ្ធ​ ហើយ​ទោះ​ជា​ចាញ់​ការ​ប្រកួត​នោះ ប៉ុន្តែ Sterling បាន​បង្កើត​ឱកាស​វាយសម្រុកជាច្រើន"។


"​ខ្ញុំ​គិត​ថា​គាត់​​លេងតំណែងខ្សែរប្រយុទ្ធបាន​យ៉ាងល្អ​ខ្លាំងណាស់ចាប់តាំងពីពេលនោះមក​ផង​ដែរ​។ វានឹងមានការ​ផ្លាស់​ប្តូ​រ​ទាំងអស់បើសិនជាមានខ្សែរប្រយុទ្ធ ដែលមាន​ល្បឿនលឿន​នោះ ​អ្នក​នឹងអាច​គ្រប់គ្រងការ​ប្រកួតលើគូរប្រជែង​​បានយ៉ាងងាយ ។ តែវាការ​លំបាក​មួយក្នុង​ការ​យក​ Sturridge ទៅធ្វើជាកីឡាករបម្រុង​នោះ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា Sterling គឺជា​ជម្រើស​ដ៏​សមរម្យ Hamann បាន​បន្ថែម"។

Post a Comment

 
Top